អ្នកឃ្លាំមើលធនាគារចិន បាននិយាយនៅថ្ងៃអង្គារនេះថា ធនាគារគួរតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកទិញផ្ទះ ជាមួយនឹងអ្វីដែលគេហៅថា “rigid demand” ដោយសម្តៅទៅលើការទិញ ឬជួល ពីអ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ ឬស្វែងរកផ្ទះតម្លៃថោក។
គណៈកម្មាធិការធនាគារ និងធានារ៉ាប់រងចិន China Banking and Insurance Regulatory Commission (CBIRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធនាគារគួរតែអនុវត្តគោលការណ៍ប្រាក់កម្ចី និងលក្ខខណ្ឌនៃការទូទាត់ផ្សេងៗគ្នា ដោយចៀសវាងវិធានការណ៍មិនមានភាពបត់បែន ដែលដាក់ទណ្ឌកម្មដល់អ្នកទិញផ្ទះ ដែលមិនមានការរំពឹងទុក និងស្របច្បាប់។
ក្រុមអ្នកវិនិយោគជាច្រើន បានធ្វើឲ្យតម្លៃអចលនទ្រព្យចិនធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឲ្យអាជ្ញាធរដាក់ចេញនូវការរឹតត្បិត រួមទាំង ការទប់ស្កាត់ការខ្ចីប្រាក់ និង ការស្វែងរកការត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុ នៅក្នុងវិស័យអចលនទ្រព្យ។
សូមបញ្ជាក់ឲ្យដឹងថា ការទប់ស្កាត់នេះបានពន្យារពេលការទិញអចលនទ្រព្យ ខណៈអ្នកអភិវឌ្ឍន៍មួយចំនួន ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង៕