អ្នកលក់រាយនៅក្នុងប្រទេសវៀតណាម បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំង នៃការលក់កុំព្យូទ័រយួរដៃដែលមានតម្លៃមធ្យម (mid-range laptops) ដោយសារមនុស្សបានទិញវាសម្រាប់លេងហ្គេម ការសិក្សាតាមអ៊ីនធឺណិត និងគោលបំណងការងារ។
នៅខែសីហា ហាងលក់កុំព្យូទ័រយួរដៃមួយបានមើលឃើញការកើនឡើងនៃការលក់ ៣០ ភាគរយពីមួយខែទៅមួយខែ និង ១០០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនោះកុំព្យូទ័រយួរដៃស្ថិតក្នុងតម្លៃប្រហែល ២០ លានដុង (៨៥០ ដុល្លារ) ទទួលបានការកើនឡើង ៧០ ភាគរយពីខែមុន និង ២០០ ភាគរយបើប្រៀបធៀបទៅនឹងខែដូចគ្នា ក្នុងឆ្នាំ ២០២០។
គួរឲ្យដឹងថា អតិថិជនភាគច្រើនចង់បានឧបករណ៍ដែលកម្លាំងខ្លាំង, កាមេរ៉ាគុណភាពច្បាស់ និងរាងស្តើងតូច ដែលងាយស្រួលយកតាមខ្លួន។ ក្រៅពីនេះ កុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម (gaming laptops) ក៏កំពុងពេញនិយមផងដែរ៕