Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»OnlyFans ផ្អាកការផ្លាស់ប្តូរ រឿងហាមឃាត់មាតិកាអាសអាភាស ក្រោយរងប្រតិកម្មខ្លាំងពីអ្នកប្រើ
    ព័ត៌មានថ្មីៗ

    OnlyFans ផ្អាកការផ្លាស់ប្តូរ រឿងហាមឃាត់មាតិកាអាសអាភាស ក្រោយរងប្រតិកម្មខ្លាំងពីអ្នកប្រើ

    August 26, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    OnlyFans ទើបតែបានប្រកាសថា ខ្លួននឹងពន្យាពេលធ្វើការផ្លាស់ប្តូរលើគោលការណ៍ ស្តីពីការហាមឃាត់មាតិកាអាសអាភាស បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកប្រើប្រាស់។

    គួររំលឹកឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ OnlyFans បានប្រកាសពីផែនការដើម្បីហាមឃាត់រូបថត និងវីដេអូអាសអាភាស នៅលើគេហទំព័ររបស់ខ្លួន ចាប់ពីខែតុលា។

    ពាណិជ្ជកម្ម

    ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធកន្លងទៅនេះ វាបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ខ្លួនវិញថា វាបានផ្អាកគម្រោងផ្លាស់ប្តូរគោលការណ៍ នៅថ្ងៃទី ១ ខែតុលា នោះហើយ និងបានបន្ថែមថា វានៅតែបន្តផ្តល់ទីកន្លែងសម្រាប់អ្នកបង្កើតមាតិកាគ្រប់ប្រភេទ។

    សូមបញ្ជាក់ឲ្យដឹងថា គេហទំព័រ OnlyFans មានការរីកចម្រើនខ្លាំងក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ហើយនិយាយថា វាមានអ្នកប្រើប្រាស់ចំនួន ១៣០ លាននាក់ឯណោះ។ ចំណែកឯការប្រកាសផ្លាស់ប្តូរគោលការណ៍នោះ គឺបានកើតឡើងបន្ទាប់ពីសារព័ត៌មាន BBC News បានទាក់ទងក្រុមហ៊ុនខាងលើ ដើម្បីឆ្លើយតបទៅនឹងការលេចធ្លាយឯកសារទាក់ទងនឹងគណនីដែលបង្ហោះមាតិកាខុសច្បាប់។ OnlyFans បាននិយាយថា ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីមានសម្ពាធពីដៃគូធនាគារ៕

    OnlyFans
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនអាកាសចរណ៍អាមេរិកធំបំផុតទី៣ កាត់លុយ២០០ដុល្លារប្រចាំខែ ដល់បុគ្គលិកដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩
    Next Article ក្រុមហ៊ុន Vietnam Airlines គ្រោងចាប់ផ្តើមដំណើរការហោះហើរដំបូងទៅអាមេរិក នៅខែតុលា

    Related Posts

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.