Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុនអាកាសចរណ៍អាមេរិកធំបំផុតទី៣ កាត់លុយ២០០ដុល្លារប្រចាំខែ ដល់បុគ្គលិកដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុនអាកាសចរណ៍អាមេរិកធំបំផុតទី៣ កាត់លុយ២០០ដុល្លារប្រចាំខែ ដល់បុគ្គលិកដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩

    August 26, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី ៣ របស់អាមេរិក គឺ Delta នឹងកាត់លុយចំនួន ២០០ ដុល្លារប្រចាំខែ ដល់និយោជិកដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។

    ពាណិជ្ជកម្ម

    មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Delta ក៏នឹងចំណាយលុយ (sick pay) តែលើបុគ្គលិកកើតជំងឺកូវីដ១៩ ដែលបានចាក់វ៉ាក់សាំងរួច ២ដងប៉ុណ្ណោះ។ លោក Ed Bastian ដែលជាមេក្រុមហ៊ុន Delta បាននិយាយថា វានឹងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១ ខណៈការឆ្លងកំពុងកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក។

    គួរឲ្យដឹងថា នេះគឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់ក្រុមហ៊ុនធំមួយ ក្នុងការធ្វើឲ្យបុគ្គលិកខ្ជិលច្រអូសរបស់ខ្លួន ទៅចាក់វ៉ាក់សាំងកូវីដ១៩។

    នៅក្នុងកំណត់ហេតុមួយទៅកាន់បុគ្គលិក លោក Bastian បាននិយាយថា ការកាត់លុយនេះនឹងអនុវត្តចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ដល់បុគ្គលិកដែលបានចុះឈ្មោះក្នុងផែនការធានារ៉ាប់រងសុខភាពរបស់ខ្លួន មានន័យថា ភាគច្រើននៃបុគ្គលិក ៧៥ ០០០ នាក់របស់ខ្លួន នឹងត្រូវរងផលប៉ះពាល់។

    លោក Bastian បានបន្ថែមទៀតថា ការស្នាក់នៅមន្ទីរពេទ្យជាមធ្យមសម្រាប់អ្នកជំងឺកូវីដ១៩ ឥឡូវនេះ ត្រូវចំណាយអស់ ៥ ម៉ឺនដុល្លារសម្រាប់ម្នាក់ ដែលវាជារឿងមិនអាចទទួលយកបានឡើយ៕

    Delta
    Share. Facebook Telegram WhatsApp
    Previous Articleការលក់ឡានក្នុងស្រុករបស់ថៃ ធ្លាក់ចុះខ្លាំងនៅខែមុន
    Next Article OnlyFans ផ្អាកការផ្លាស់ប្តូរ រឿងហាមឃាត់មាតិកាអាសអាភាស ក្រោយរងប្រតិកម្មខ្លាំងពីអ្នកប្រើ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.