Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»គ្រប់ទឹក! ក្រុម Hacker លួចយកលុយជិត ១០០ លានដុល្លារ ពីក្រុមហ៊ុនប្តូររូបិយប័ណ្ណឌីជីថលជប៉ុនមួយ
    ព័ត៌មានថ្មីៗ

    គ្រប់ទឹក! ក្រុម Hacker លួចយកលុយជិត ១០០ លានដុល្លារ ពីក្រុមហ៊ុនប្តូររូបិយប័ណ្ណឌីជីថលជប៉ុនមួយ

    August 23, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនប្តូររូបិយប័ណ្ណឌីជីថលឈានមុខគេរបស់ជប៉ុន Liquid ត្រូវបានក្រុម Hacker វាយលុកយកលុយជិត ១០០ លានដុល្លារ។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Liquid បានប្រកាសថា កាបូបលុយរូបិយប័ណ្ណឌីជីថល (digital currency wallets) របស់ខ្លួនមួយចំនួន ត្រូវបានគេវាយលុក។ វាគឺជាការលួចដ៏ធំទីពីរនៃរូបិយប័ណ្ណឌីជីថល ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ គួរឲ្យដឹងថា កាលពីសប្តាហ៍មុន វេទិកា digital token platform មួយឈ្មោះថា Poly Network ក៏ទទួលរងការលួចលុយជាង ៦០០ លានដុល្លារដែរ។

    យ៉ាងណាមិញ ក្រុមហ៊ុនជប៉ុនខាងលើបាននិយាយនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា “យើងមានការសោកស្តាយដែលបានប្រកាសថាកាបូបលុយ #LiquidGlobal ត្រូវបានគេវាយលុក។ យើងកំពុងផ្លាស់ប្តូរទ្រព្យសម្បត្តិទៅក្នុងកាបូបលុយ cold wallet” ។

    សូមបញ្ជាក់ឲ្យដឹងថា កាបូបលុយ “warm digital wallets” ឬ “hot digital wallets” ជាធម្មតាមានមូលដ្ឋានលើអ៊ីនធឺណិត ហើយរចនាឡើងដើម្បីឲ្យអ្នកប្រើប្រាស់អាចចូលប្រើរូបិយប័ណ្ណឌីជីថលរបស់ពួកគេកាន់តែងាយស្រួល ខណៈដែលកាបូប “cold wallets” គឺស្ថិតនៅក្រៅបណ្តាញ ហើយពិបាកចូល ដូច្នេះជាទូទៅវាមានសុវត្ថិភាពជាង៕

    Share. Facebook Telegram WhatsApp
    Previous ArticleElon Musk គ្រោងផលិតមនុស្សយន្ត ដែលអាចធ្វើការជំនួសមនុស្ស
    Next Article Intel ចាយលុយ ៦លានដុល្លារ ក្នុងពេលតែមួយខែ ដើម្បីបន្តបើករោងចក្រនៅវៀតណាម

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.