Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វៀតណាម ក្លាយជាអ្នកទិញផ្លែស្វាយធំជាងគេពីកម្ពុជា
    ព័ត៌មានថ្មីៗ

    វៀតណាម ក្លាយជាអ្នកទិញផ្លែស្វាយធំជាងគេពីកម្ពុជា

    August 18, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានវៀតណាម vnexpress បានឲ្យដឹងថា កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ចំនួន ១៤ ម៉ឺនតោន ឬ ៨៦,៨ ភាគរយនៃការនាំចេញសរុប ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ នេះ។

    ដោយតាមរយៈការដកស្រង់ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ការិយាល័យពាណិជ្ជកម្មវៀតណាមបាននិយាយថា ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយចំនួន ១៦១ ២២៨ តោន នៅចន្លោះខែមករា និងកក្កដា ដែលកើនឡើង ២៤៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

    ពាណិជ្ជកម្ម

    ក្រៅពីផ្លែស្វាយស្រស់ កម្ពុជាបាននាំចេញដំណាប់ស្វាយចំនួនជិត ១៣ ៥២៥ តោន ក្នុងនោះមាន ៧៧ តោនទៅវៀតណាម, ១ ០០០ តោនទៅថៃ និង ១១ ០០០ តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៧ ខែនោះ។

    គួរឲ្យដឹងដែរថា ប្រទេសកម្ពុជាដែលដាំដុះផ្លែស្វាយលើផ្ទៃដី ១២៦ ៦៦៨ ហិកតានាពេលបច្ចុប្បន្ន បាននាំចេញផ្លែស្វាយចំនួន ៨៤៥ ២៧៤ តោន ដែលមានតម្លៃជាង ៤៧៣,២ លានដុល្លារកាលពីឆ្នាំមុន ហើយភាគច្រើននាំចេញទៅកាន់ប្រទេសវៀតណាម ថៃ ចិន កូរ៉េខាងត្បូង សិង្ហបុរី រុស្ស៊ី និងបារាំង៕

    កម្ពុជា ផ្លែស្វាយ វៀតណាម
    Share. Facebook Telegram WhatsApp
    Previous ArticleLG Display នឹងវិនិយោគលុយ ២,៨ ពាន់លានដុល្លារ លើរោងចក្រផលិតបន្ទះអេក្រង់ OLED
    Next Article ចិន ព្រមានអ្នក Live លក់អីវ៉ាន់តាមអនឡាញ ឲ្យស្លៀកពាក់ឲ្យបានសមរម្យ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.