ក្រុមហ៊ុន LG Display Co Ltd បាននិយាយនៅថ្ងៃអង្គារ ទី១៧ ខែសីហានេះថា ខ្លួនមានគម្រោងវិនិយោគលុយចំនួន ៣,៣ ទ្រីលានវ៉ុន (២,៨ ពាន់លានដុល្លារអាមេរិក) នៅក្នុងរោងចក្រផលិតបន្ទះអេក្រង់ OLED (organic light-emitting diode)។
ក្រុមហ៊ុនផលិតបន្ទះអេក្រង់របស់កូរ៉េខាងលើ បាននិយាយថា ការវិនិយោគនេះនឹងប្រព្រឹត្តទៅចាប់ពីខែនេះរហូតដល់ខែមីនាឆ្នាំ ២០២៤ ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យនៃក្រុមហ៊ុន LG Display បាននិយាយថា ការវិនិយោគនេះនឹងធ្វើឡើងនៅកូរ៉េខាងត្បូង សម្រាប់បន្ទះអេក្រង់ OLED ជំនាន់ទី ៦ ហើយរោងចក្រនោះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ ។
ក្រុមអ្នកវិភាគបាននិយាយថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន LG Display ក្នុងការពង្រីកការផលិតអេក្រង់ OLED ប្រកបដោយប្រសិទ្ធភាព គឺតាមរយៈការសម្រេចបាននូវទំហំសេដ្ឋកិច្ច ដើម្បីបន្ថែមប្រាក់ចំណេញប្រតិបត្តិការល្អប្រសើរជាងការរំពឹងទុក នៅត្រីមាសទី ២ ដល់ ៧០១ ពាន់លានវ៉ុន (៦០៧ លានដុល្លារ)៕