យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba នឹងបណ្តេញអ្នកគ្រប់គ្រងម្នាក់ចេញ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។
ប្រភពដដែលបានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន លោក Daniel Zhang បាននិយាយថា ថៅកែពីរនាក់ផ្សេងទៀតដែលបរាជ័យក្នុងការចោទប្រកាន់ក៏បានលាលែងេចញពីតំណែងដែរ។
គួរឲ្យដឹងថា ក្រុមហ៊ុន Alibaba កំពុងធ្វើការជាមួយប៉ូលីសបន្ទាប់ពីបុគ្គលិកស្រីម្នាក់បាននិយាយថា ថៅកែប្រុសរបស់នាងបានចាប់រំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារ ខណៈនាងសន្លប់អត់ដឹងខ្លួន បន្ទាប់ពីផឹកស្រវឹង។ ការចោទប្រកាន់របស់នាងត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិន។
លោក Zhang បាននិយាយថា អ្នកគ្រប់គ្រងដែលត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ បានសារភាពថា “មានសកម្មភាពស្និទ្ធស្នាល” ខណៈដែលបុគ្គលិកស្រីនោះស្រវឹងពិតមែន។
ក្រុមហ៊ុន Alibaba បានឲ្យដឹងថា អ្នកគ្រប់គ្រងនោះនឹងត្រូវគេបណ្តេញចេញ ហើយនឹងមិនយកមកធ្វើការវិញទៀតឡើយ។ យ៉ាងណាក៏ដោយ ទោះបីជាគេបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ឬអំពើអាសអាភាសដែលរំលោភច្បាប់ណាមួយក៏ដោយ នឹងត្រូវកំណត់ដោយអ្នកអនុវត្តច្បាប់៕