ក្រុមហ៊ុន Cisco Systems កំពុងអភិវឌ្ឍសេវាកម្ម Private Cloud ដែលមានឈ្មោះថា Cloud Stack ដើម្បីជួយសហគ្រាសផ្លាស់ប្តូរពីមជ្ឈមណ្ឌលសាធារណៈ (public data centres) ត្រលប់ទៅមជ្ឈមណ្ឌលទិន្នន័យឯកជន (private data centres) វិញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជាផ្នែកមួយនៃសេវាកម្ម Cisco នឹងគ្រប់គ្រងផ្នែក hardware និង software នៅក្នុងមជ្ឈមណ្ឌលទិន្នន័យឯកជនសម្រាប់អតិថិជន ដែលមិនអាចធ្វើវាដោយខ្លួនឯង ឬចង់ផ្តល់សេវាកម្មខាងក្រៅ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទ ក្នុងការបើកដំណើរការសេវាកម្ម Cloud Stack នេះឡើយ។
គួរឲ្យដឹងដែរថា ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ នេះ តម្រូវការសម្រាប់អ្នកផ្តល់សេវាកម្ម cloud service បានកើនឡើងយ៉ាងខ្លាំង ខណៈអាជីវកម្ម សាលារៀន និងស្ថាប័នរដ្ឋាភិបាល ស្វែងរកវិធីដែលមានប្រសិទ្ធភាព ដើម្បីផ្លាស់ប្តូរទិន្នន័យរបស់ខ្លួនទៅជាឌីជីថលវិញ៕