ក្រុមហ៊ុន Virgin Galactic បានបើកដំណើរការ ការលក់សំបុត្រឡើងវិញ សម្រាប់ជើងហោះហើរទៅអវកាសរបស់ខ្លួនក្នុងតម្លៃ ៤៥០ ០០០ ដុល្លារក្នុងមួយកៅអី។
ការបើកដំណើរការលក់សំបុត្រនេះបានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Richard Branson បានបញ្ចប់ការហោះហើររបស់នាវិកលើកដំបូងរបស់ខ្លួនទៅកាន់ទីអវកាស កាលពីខែកក្កដា។
ក្រុមហ៊ុនខាងលើសង្ឃឹមថានឹងចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មនៅឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់បេសកកម្មសាកល្បងជាច្រើនទៀត។
គួរឲ្យដឹងដែរថា ពីមុនមកក្រុមហ៊ុននេះធ្លាប់បានលក់សំបុត្រក្នុងតម្លៃត្រឹមតែ ២៥០ ០០០ ដុល្លារប៉ុណ្ណោះក្នុងកៅអី ប៉ុន្តែបានឈប់វិញនៅឆ្នាំ ២០១៤ បន្ទាប់ពីមានគ្រោះថ្នាក់មួយ៕