យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Zoom បានយល់ព្រមបង់ប្រាក់ចំនួន ៨៦ លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងឯកជនភាពមួយនៅសហរដ្ឋអាមេរិក។
ពាក្យបណ្តឹងនោះបានចោទប្រកាន់ថា ក្រុមហ៊ុន Zoom បានលុកលុយភាពឯកជនរបស់អ្នកប្រើប្រាស់រាប់លាននាក់តាមរយៈការចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាមួយ Facebook, Google និង LinkedIn។
មិនតែប៉ុណ្ណោះ វាក៏បានចោទប្រកាន់ Zoom ពីបទបំភាន់ថា វាផ្តល់នូវ end-to-end encryption និង ចំពោះការបរាជ័យក្នុងការការពារក្រុម hacker ពី “zoombombing sessions”។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះបានបដិសេធរាល់ការធ្វើខុសទាំងឡាយ ប៉ុន្តែបានយល់ព្រមបង្កើនការអនុវត្តសន្តិសុខរបស់ខ្លួន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Zoom បាននិយាយថា “ភាពឯកជន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់របស់យើង គឺជាអាទិភាពកំពូលរបស់ Zoom ហើយយើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការជឿជាក់របស់អ្នកប្រើប្រាស់ចំពោះយើង។ យើងមានមោទនភាពចំពោះភាពជឿនលឿនដែលយើងបានធ្វើ ចំពោះវេទិការបស់យើង ហើយសង្ឃឹមថានឹងបន្តការច្នៃប្រឌិតថ្មី ជាមួយការយកភាពឯកជន និងសន្តិសុខជាធំ”៕