ការផ្លាស់ប្តូរដែលបានស្នើទៅនឹងច្បាប់របស់សហភាពអ៊ឺរ៉ុប នឹងបង្ខំឲ្យក្រុមហ៊ុនដែលផ្ទេរ Bitcoin ឬរូបិយប័ណ្ណឌីជីថលផ្សេងទៀត ប្រមូលព័ត៌មានលម្អិតអំពីអ្នកទទួល និងអ្នកផ្ញើ។
គណៈកម្មការសហភាពអឺរ៉ុបបាននិយាយថា សំណើទាំងនេះនឹងធ្វើឲ្យរូបិយប័ណ្ណឌីជីថលកាន់តែអាចតាមដានបានហើយនឹងជួយបញ្ឈប់ការលាងលុយកខ្វក់ និងហិរញ្ញប្បទានដល់ក្រុមភេរវកម្ម។
គួរឲ្យដឹងថា ច្បាប់ថ្មីនេះក៏នឹងហាមប្រាមក្នុងការផ្តល់កាបូបលុយឌីជីថលដែលជាអនាមិក (anonymous crypto-asset wallets) ផងដែរ។ សំណើនេះអាចចំណាយពេលពីរឆ្នាំដើម្បីក្លាយជាច្បាប់។
គណៈកម្មការខាងលើបានអះអាងថា ការផ្ទេរលុយឌីជីថល ឬ crypto-asset គួរតែជាកម្មវត្ថុនៃច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ ដូចគ្នានឹងការផ្ទេរលុយធម្មតាដែរ៕