Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ភាគហ៊ុនក្រុមហ៊ុនតាក់ស៊ីចិន Didi ធ្លាក់ចុះ ២៥% ក្រោយត្រូវលុបកម្មវិធីចេញពី App Store
    សេដ្ឋកិច្ចពិភពលោក

    ភាគហ៊ុនក្រុមហ៊ុនតាក់ស៊ីចិន Didi ធ្លាក់ចុះ ២៥% ក្រោយត្រូវលុបកម្មវិធីចេញពី App Store

    July 6, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ភាគហ៊ុនរបស់ក្រុមហ៊ុនតាក់ស៊ីចិន Didi បានធ្លាក់ចុះ ២៥ ភាគរយ នៅថ្ងៃអង្គារ ទី៦ ខែកក្កដា ក្រោយនិយ័តកររបស់ប្រទេសចិនបានបញ្ជាឲ្យវាលុបចោលកម្មវិធីចេញពី App Store។

    ពាណិជ្ជកម្ម

    គួររំលឹកឲ្យដឹងថា កម្មវិធីសេវាកម្មតាក់ស៊ីដ៏ធំនេះ ត្រូវបានបញ្ជាឲ្យលុបចេញពីហាងទាញយកកម្មវិធី (mobile app stores) នៅក្នុងប្រទេសចិន កាលពីថ្ងៃអាទិត្យដោយរដ្ឋបាល Cyberspace Administration of China (CAC) ដែលតាមដានការស៊ើបអង្កេតជាផ្លូវការ លើការគ្រប់គ្រងទិន្នន័យរបស់អតិថិជន។

    ក្រុមហ៊ុន Didi បានឲ្យដឹងថា ការហាមឃាត់កម្មវិធីនេះនឹងជះឥទ្ធិពលមិនល្អដល់ប្រាក់ចំណូលរបស់ខ្លួននៅក្នុងប្រទេសចិនទោះបីជាវានៅតែបន្តដំណើរការសម្រាប់អ្នកប្រើប្រាស់ដែលមានស្រាប់ក៏ដោយ។

    ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើបានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទថា ខ្លួនមិនបានដឹងជាមុនអំពីការស៊ើបអង្កេតនេះឡើយ មុនពេលបង្ហាញខ្លួននៅលើទីផ្សារភាគហ៊ុន នៅទីក្រុងញ៉ូវយ៉កសប្តាហ៍មុន។

    គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Didi ត្រូវបានដាក់លក់ក្នុងតម្លៃ ១៤ដុល្លារក្នុងមួយហ៊ុននៅ New York IPO និងរៃអង្គាសប្រាក់បានសរុប ៤,៤ពាន់លានដុល្លារ ក្លាយជាក្រុមហ៊ុនចិនធំបំផុត គិតចាប់តាំងពី Alibaba បានបង្ហាញខ្លួនក្នុងឆ្នាំ២០១៤ ជាមួយចំនួនប្រាក់រៃអង្គាសសរុប ២៥ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Didi ត្រូវបានគេវាយតម្លៃសរុបដល់ទៅ ៧៥ពាន់លានដុល្លារឯណោះ៕

    Didi ចិន
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Hacker ទាមទារលុយ ៧០លានដុល្លារ ក្រោយការវាយប្រហារប៉ះពាល់ដល់អាជីវកម្មជាង ១៥០០កន្លែង
    Next Article ក្រុមហ៊ុន Samsung ព្យាករថាប្រាក់ចំណេញប្រចាំត្រីមាស នឹងកើនឡើង ៥៣ ភាគរយ

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.