ក្រុមហ៊ុនតាក់ស៊ីយក្សចិនមួយមានឈ្មោះថា Digi Global បានបញ្ចប់ថ្ងៃដំបូងរបស់ខ្លួននៅផ្សារហ៊ុន New York Stock Exchange ដោយមានតម្លៃ ៦៨,៤៩ ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វាជាការចុះបញ្ជីធំជាងគេនៅអាមេរិកដោយក្រុមហ៊ុនចិន ចាប់តាំងពីការបង្ហាញខ្លួនរបស់ Alibaba កាលពីឆ្នាំ ២០១៤ មក។
គួរឲ្យដឹងថា ក្រុមហ៊ុនចិនដែលជាគូប្រជែងរបស់ Uber នេះ រៃអង្គាសប្រាក់បានចំនួន ៤,៤ ពាន់លានដុល្លារ នៅក្នុងការផ្តល់ជូនជាសាធារណៈលើកដំបូង Initial Public Offering ឬ IPO របស់ខ្លួន។
យោងតាមអ្នកផ្តល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ Refinitiv បានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ ក្រុមហ៊ុនចិនចំនួន ២៩ បានប្រមូលប្រាក់សរុបចំនួន ៧,៦ ពាន់លានដុល្លារមកហើយនៅក្នុង IPO របស់ពួកគេ៕