Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»តើ Clubhouse ជាអ្វី? និងមានប្រវត្តិមកពីណា?
    បច្ចេកវិទ្យា

    តើ Clubhouse ជាអ្វី? និងមានប្រវត្តិមកពីណា?

    May 23, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Clubhouse គឺជាបណ្តាញសង្គមដែលទាមទារអោយការអញ្ជើញចូលរួមជជែកកម្សាន្ត សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៌ iOS និង Android ដែលអនុញ្ញាត្តអោយអ្នកប្រើប្រាស់សម្លេងដើម្បីទំនាក់ទំនង និងជជែក (បង្កើតបន្ទប់) រហូតដល់ ៥ ០០០នាក់។ យើងអាចហៅ Clubhouse បានថាជាកម្មវិធីជជែកផ្ទាល់តាមរយៈសម្លេង។ កម្មវិធីនេះត្រូវបានបង្កើតឡើយដោយលោក Paul Davison និង Rohan Seth សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៌ដំបូងនៅលើ iOS ដែលមានក្រុមហ៊ុនឈ្មោះថា Alpha Exploration Co. នៅក្នុងខែមីនា ឆ្នាំ២០២០ និងដើមឡើយកម្មវិធី Clubhouse នេះបង្កើតឡើងក្នុងគោលបំណងជាលក្ខណៈ Podcast ដែលមានឈ្មោះ TalkShow ទើបក្រោយមកបានប្តូរឈ្មោះវិញ។

    Paul Davison និង Rohan Seth (ពីឆ្វេងទៅស្តាំ)

    ការសន្ទនាត្រូវបានហាមឃាត់ដោយគោលការណ៍ណែនាំរបស់ Clubhouse ពីការកត់ត្រា ថតចម្លង បង្កើតឡើងវិញ ឬចែករំលែកដោយគ្មានការអនុញ្ញាតច្បាស់លាស់។ វាជាប្រភពនៃភាពចម្រូងចម្រាស ពីព្រោះឧទាហរណ៍នៃការសម្លុតការយាយី និងការរើសអើងជាតិសាសន៍បានកើតឡើងនៅលើកម្មវិធី។ លើសពីនេះទៀត, Clubhouse ត្រូវបានគេរិះគន់ចំពោះបញ្ហាឯកជនភាពរបស់ខ្លួន។ ប្រទេសនានាដូចជា Oman, Jorda និងចិន បានហាមឃាត់ការប្រើប្រាស់របស់វាទាំងស្រុង។ ប៉ុន្តែកម្មវិធីនេះនឹងធ្វើការថតសម្លេងទុក ដើម្បីធ្វើការត្រួតពិនិត្យផ្ទាល់ក្នុងករណីមានការរាយការណ៌ផ្សេងៗ។

    ពាណិជ្ជកម្ម

    Clubhouse មានតម្លៃ ១០០លានដុល្លារ បន្ទាប់ពីបានទទួលការវិនិយោគទុនជាច្រើនរួមទាំងការវិនិយោគស៊េរី A ដែលមានទំហំសាច់ប្រាក់ ១២ លានដុល្លារ ពីក្រុមហ៊ុនមូលធនដែលមានឈ្មោះថា Andreessen Horowitz កាលពីខែឧសភាឆ្នាំ ២០២០។ គិតត្រឹមខែមេសាឆ្នាំ ២០២១ អ្នកវិនិយោគទុនរកស៊ី ដែល Clubhouse មានតម្លៃជិត ៤ ពាន់លានដុល្លារក្នុងការស្វែងរកទុនបណ្តាក់។

    ជាឱកាសដ៏ល្អផងដែរ នៅក្នុងដំណាក់កាលនៃជម្ងឺរាតត្បាតបានចាប់ផ្តើមឡើង Clubehouse មានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ ៦០០ ០០០នាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២០។ នៅខែមករា ឆ្នាំ២០២១ លោក Paul Davison នាយកប្រិតបត្តិបានប្រកាសថាមានអ្នកប្រើប្រាស់ចំនួន ២ លាននាក់ ក្នុងមួយសប្ភាហ៌។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ Clubhouse មានចំនួននាក់ទាញយកចំនួន ៣,៥លានដងនៅជុំវិញពិភពលោក និងបន្តផ្ទុះការគាំទ្រយ៉ាងខ្លាំង ត្រឹមថ្ងៃទី១៥ ខែឆ្នាំដដែល មានការកើនឡើងចំនួន ៨,១លានដង។ ក្រោយពីមានការគាំទ្របែបនេះ សូម្បីលោក Elon Musk (ស្ថាបនិកក្រុមហ៊ុន Tesla) និង Mark Zuckerberg (ស្ថាបនិកក្រុមហ៊ុន Facebook) ក៏លេចមុខប្រើប្រាស់កម្មវិធីនេះដែរ។

    កម្មវិធីនេះ គ្រោងនឹងអនុញ្ញាត្តអោយមានការផ្សព្វផ្សាយពាណិជ្ជកម្ម ដូច Facebook ឬ Youtube ដោយការតាមដានឯកត្តកជន និងទិន្នន័យអ្នកប្រើប្រាស់ដើម្បីលក់អោយអ្នកចង់ផ្សព្វផ្សាយ។

    Clubhouse
    Share. Facebook Telegram WhatsApp
    Previous Articleកូរ៉េខាងត្បូង ស្នើសុំការកាត់បន្ថយពន្ធ សម្រាប់ការវិនិយោគនៅសហរដ្ឋអាមេរិក
    Next Article មហាសេដ្ឋីជនជាតិស្បែកខ្មៅ Strive Masiyiwa ចង់ផ្តល់វ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រជាជនអាហ្វ្រិកចំនួន ១,៣ ពាន់លាននាក់

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    តាមពិត! ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិមួយនេះ មានប្រវត្តិកើតឡើងបែបនេះសោះ

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.