យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានស្នើសុំការលើកទឹកចិត្តរបស់សហរដ្ឋអាមេរិក ដូចជាការកាត់បន្ថយពន្ធ និងការគាំទ្រជួយឲ្យមានស្ថេរភាពសម្រាប់ការផ្គត់ផ្គង់អគ្គិសនី និងទឹក ដើម្បីបន្ធូរបន្ថយដល់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ រួមទាំងក្រុមហ៊ុនផលិតបន្ទះឈីបនាំមុខគេ Samsung Electronics ផងដែរ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo, សមភាគីកូរ៉េ និងនាយកប្រតិបត្តិក្រុមហ៊ុន Qualcomm, Samsung និងនាយកប្រតិបត្តិដទៃទៀត ថាប្រទេសទាំងពីរអាចទទួលបានអត្ថ
ប្រយោជន៍ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។
ជាមួយគ្នានេះដែរ លោក Biden បានធ្វើការតស៊ូមតិគាំទ្រដល់ឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិក ចំពេលមានបញ្ហាកង្វះបន្ទះឈីបនៅលើពិភពលោក ដែលបានជះឥទ្ធិពលដល់ក្រុមហ៊ុនផលិតរថយន្ត និងឧស្សាហកម្មដទៃទៀតជាច្រើន។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Samsung គ្រោងនឹងវិនិយោគលុយចំនយន ១៧ ពាន់លានដុល្លារ សម្រាប់រោងចក្រថ្មី ដើម្បីផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមអនុប្រធានក្រុមហ៊ុន Samsung លោក Kinam Kim៕