Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ក្រុមមនុស្សសម័យថ្មី “Gen Z” មានសុទិដ្ឋិនិយមតិចបំផុត អំពីផលប៉ះពាល់បច្ចេកវិទ្យាលើការងារ
    ផ្សេងៗ

    ក្រុមមនុស្សសម័យថ្មី “Gen Z” មានសុទិដ្ឋិនិយមតិចបំផុត អំពីផលប៉ះពាល់បច្ចេកវិទ្យាលើការងារ

    May 20, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការស្ទង់មតិមួយបានរកឃើញថា ១១ ភាគរយក្រុមមនុស្សសម័យថ្មី “Gen Z” មានការភ័យព្រួយ ចំពោះផលប៉ះពាល់នៃបច្ចេកវិទ្យានាពេលអនាគតទៅលើការងារ ធ្វើឲ្យវាមានសុទិដ្ឋិនិយមតិចបំផុត ក្នុងចំណោមមនុស្សគ្រប់ជំនាន់ណាៗទាំងអស់។

    ពាណិជ្ជកម្ម

    ការស្ទង់មតិដែលចេញផ្សាយដោយក្រុមហ៊ុនគណនេយ្យវៀតណាម PwC Vietnam កាលពីថ្ងៃពុធកន្លងទៅនេះ បានបង្ហាញថា ក្តីបារម្ភធំបំផុតរបស់ក្រុមមនុស្សសម័យថ្មី Gen Z ​ដែលមានអាយុចន្លោះពី ១១ ទៅ ២៦ ឆ្នាំគឺថា បច្ចេកវិទ្យានឹងធ្វើឲ្យតួនាទីរបស់ពួកគេលែងត្រូវការ ហើយពួកគេនឹងមិនមានជំនាញត្រឹមត្រូវ និងមិនអាចរៀនសូត្របាន។

    ជាមួយគ្នានេះដែរ នៅក្នុងក្រុមអាយុផ្សេងទៀត ការព្រួយបារម្ភដូចគ្នាមាន ៦ ភាគរយ ក្នុងចំណោមក្រុម Millennials (អាយុចន្លោះពី ២៧-៤១ ឆ្នាំ) និង ៥ ភាគរយ ក្នុងចំណោមក្រុម Gen X (អាយុចន្លោះពី ៤២-៦១ឆ្នាំ)។

    យ៉ាងណាមិញ អ្នកឆ្លើយតប Gen Z ចំនួន ៦០ ភាគរយបាននិយាយថា ពួកគេកំពុងសម្លឹងរកអាជីវកម្ម ហើយរដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនឲ្យបង្កើនជំនាញរបស់ពួកគេ។

    គួរឲ្យដឹងដែរថា បើយោងតាមការិយាល័យស្ថិតិទូទៅ General Statistics Office បានបង្ហាញថា មានក្រុមមនុស្សសម័យថ្មី Gen Z ប្រហែល ១៣ លាននាក់ ក្នុងចំណោមប្រជាជនដែលគ្រប់អាយុធ្វើការ នៅឆ្នាំ ២០១៩៕

    Gen Z
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនអាកាសចរណ៍ Singapore Air ខាតឡុងចុងប្រចាំឆ្នាំ ដល់ជាង ៣លានដុល្លារ
    Next Article ក្រុមហ៊ុន Warner Music Group រំពឹងការវាយតម្លៃខ្លួនបាន ១៣,២ពាន់ដុល្លារ

    Related Posts

    H&M ទទួលបានប្រាក់ចំណូលកើនទ្បើង ប៉ុន្តែការបិទហាងនៅរុស្ស៊ីនៅតែជាបញ្ហារបស់ខ្លួន

    March 31, 20221 Min Read

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នឹងបង្កើតការងារ ២០០កន្លែងទៀត ក្នុងការិយាល័យថ្មីនៅសិង្ហបុរី

    October 27, 20211 Min Read

    ប្រទេសអែលសាល់វ៉ាឌ័រ ទិញ Bitcoins ថែម ១៥០ កាក់ទៀត ក្រោយបើកឲ្យប្រើផ្លូវការ

    September 20, 20211 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.