យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា មហាសេដ្ឋី Bill Gates និងភរិយាឈ្មោះ Melinda Gates បានយល់ព្រមបែងចែកទ្រព្យសម្បត្តិគ្នា និងប្រកាសលែងលះគ្នា កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
គូស្នេហ៍មហាសេដ្ឋីដែលបានរៀបការអស់រយៈពេល ២៧ ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើកិច្ចសន្យាចែកផ្លូវគ្នា ដោយគូសបញ្ជាក់ពីរបៀបដែលពួកគេបែងចែកទ្រព្យសម្បត្តិគ្នាផងដែរ។
គួរឲ្យដឹងដែរថា ប្តីប្រពន្ធមួយគូនេះ បានដំណើរការមូលនិធិមួយ ឈ្មោះថា Bill & Melinda Gates Foundation ដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបុព្វហេតុសប្បុរសធម៌នៅជុំវិញពិភពលោក។
ទោះជាយ៉ាងណា ពួកគេបានសន្យាថានឹងបន្តធ្វើការជាមួយគ្នាចំពោះមូលនិធិនេះ នៅពេលដែលការលែងលះរបស់ពួកគេត្រូវបានបញ្ចប់ រួចរាល់។
យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា លោក Bill Gates វ័យ ៦៥ ឆ្នាំ គឺជាអ្នកមានជាងគេបំផុត ទី៤ នៅលើពិភពលោក និងមានទ្រព្យសម្បត្តិសរុប ១២៤ ពាន់លានដុល្លារ៕