រដ្ឋមន្រ្តីក្រសួងការងាររបស់វ៉េណេស៊ុយអេឡា លោក Eduardo Pinate បានប្រកាសនៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា ប្រទេសវេណេស៊ុយអេឡា បានដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែ ដល់ទៅ ១០ លានបូលីវ៉ា (bolivars)។
ចំនួនខាងលើនោះស្មើនឹង ៣,៥៤ដុល្លារ។ នេះយោងតាមអត្រាប្តូរប្រាក់របស់ធនាគារកណ្តាល។ ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ រួមបញ្ចូលទាំងសំណងជាមូលដ្ឋាន ចំនួន ៧ លានបូលីវ៉ា និង ប័ណ្ណទូទាត់ស្បៀងអាហារ ចំនួន ៣ លានបូលីវ៉ា។
គួរឲ្យដឹងថា ប្រទេសនេះបានទទួលរងនូវបញ្ហាអតិផរណា ចាប់តាំងពីឆ្នាំ ២០១៧ ដោយបានកាត់បន្ថយសមត្ថភាពរបស់ប្រជាជនវ៉េណេស៊ុយអេឡាភាគច្រើនក្នុងការទិញ សូម្បីតែទំនិញចាំបាច់បំផុត។
ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង នៅថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា៕