ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក Elon Musk បានចាប់ផ្តើមឆ្នាំ២០២១ ជាមួយនឹងកំណើនយ៉ាងខ្លាំងក្លា រួមទាំងប្រាក់ចំណេញ និងការចែកចាយរថយន្តអគ្គិសនីរបស់ខ្លួន។
ក្រុមហ៊ុន Tesla ទទួលបានប្រាក់ចំណេញច្រើន ទោះបីជាមានឧបសគ្គក្នុងការផលិត ដោយសារតែកង្វះបន្ទះឈីបកុំព្យូទ័រ នៅទូទាំងពិភពលោក ដែលបានជះឥទ្ធិពលដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតផងដែរ។
លោក Musk បាននិយាយថា កង្វះបន្ទះឈីបកុំព្យូទ័រនោះ បណ្តាលឲ្យមានបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់ទោះបីជាបញ្ហាពិសេសនោះបានធូរស្រាលក៏ដោយ។
គួរឲ្យដឹងថា ប្រាក់ចំណេញសម្រាប់ ៣ខែដំបូងនៃឆ្នាំ ២០២១ នេះ មានចំនួន ៤៣៨ លានដុល្លារ ដោយកើនឡើងពី ១៦ លានដុល្លារកាលពីឆ្នាំមុន ដែលទទួលបានការគាំទ្រពីការលក់ Bitcoin និងឥណទានបរិស្ថាន។ ប៉ុន្តែប្រាក់ចំណេញបានធ្លាក់ចុះ ដោយការបង់ប្រាក់ចំនួន ២៩៩ លានដុល្លារទៅលោក Musk ជាផ្នែកមួយនៃផែនការសំណងដ៏ចម្រូងចម្រាស ដែលបានកើតឡើងនៅឆ្នាំ ២០១៨។
ដោយឡែក ប្រាក់ចំណូលបានកើនឡើងដល់ ១០,៤ ពាន់លានដុល្លារ ពោលគឺកើនពី ៦ ពាន់លានដុល្លារ នៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ លោក Musk បានអះអាងថា Tesla Model 3 ដែលជារថយន្តដែលលក់ដាច់បំផុតនៅលើពិភពលោកសម្រាប់ត្រីមាសនេះ៕