ក្រុមហ៊ុនលក់រាយវៀតណាម Mobile World Investment Joint Stock Co. បានកំណត់គោលដៅប្រាក់ចំណូលចំនួន ១២៥ពាន់លានដុង (៥,៤ ពាន់លានដុល្លារ) និងប្រាក់ចំណូលសុទ្ធ ៤ ៧៥០ ពាន់លានដុង (២០៦,៦ លានដុល្លារ) នៅក្នុងប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធនៅឆ្នាំនេះ។
គោលដៅខាងលើគឺស្មើនឹង ១៥ និង ២១ ភាគរយ ដោយមានចំនួនខ្ពស់ជាងតួលេខឆ្នាំ ២០២០ របស់ក្រុមហ៊ុន។
ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈពេលដែលទីផ្សារនៅតែមានហានិភ័យចំពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ វាត្រូវបានគេកំណត់ថា នឹងវិលត្រឡប់ទៅរកការកើនឡើងទ្វេដងឯណោះ។ នេះគឺជាឆ្នាំទី១០ ជាប់ៗគ្នាហើយ ដែលខ្លួនបានកំណត់គោលដៅកំណើន ជាមួយនឹងការបង្កើនប្រាក់ចំណូល និងគោលដៅចំណេញ។
គួរឲ្យដឹងដែរថា អាជីវកម្មឆ្អឹងខ្នងរបស់ក្រុមហ៊ុន Mobile World Investment Joint Stock Co. គឺការលក់រាយស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិច ហើយវាត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកប្រហែល ៧៥ ភាគរយនៃការលក់សរុប ហើយសល់ប៉ុន្មានទៀត គឺអាហារ និងទំនិញប្រើប្រាស់៕