យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសសិង្ហបុរី និងហុងកុង បានយល់ព្រមចាប់ផ្តើមការធ្វើដំណើរដោយមិនបាច់ធ្វើចក្តាឡីស័ក្ក រវាងទីក្រុងទាំងពីរ ចាប់ពីថ្ងៃទី ២៦ ឧសភា ឆ្នាំ២០២១ នេះ។
ប្រសិនបើវាដំណើរការរលូន នោះការធ្វើដំណើរនេះនឹងក្លាយជា ការធ្វើដំណើរផ្លូវអាកាសដ៏សំខាន់ទី ២ នៅក្នុងតំបន់ ដែលត្រូវបានបើកដំណើរការបន្ទាប់ពីអូស្រ្តាលី និងនូវែលសេឡង់។
មូលហេតុចម្បងដែលធ្វើឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដោយសារតែគេរំពឹងថា នឹងផ្តល់ការជំរុញដល់វិស័យទេសចរណ៍នៃទីក្រុងទាំងពីរឡើងវិញ។
គួរឲ្យដឹងដែរថា វានឹងចាប់ផ្តើមដោយប្រយ័ត្នប្រយែង ជាមួយនឹងការហោះហើរតែមួយដងគត់ក្នុងមួយថ្ងៃ ក្នុងទិសដៅនីមួយៗ ដែលផ្ទុកអ្នកដំណើរអតិបរមា ២០០ នាក់ ក្នុងរយៈពេលពីរសប្តាហ៍ដំបូង។
ជាមួយគ្នានេះដែរ អ្នកដំណើរទាំងអស់ដែលចាកចេញពីហុងកុង ត្រូវទាមទារឲ្យទទួលការចាក់វ៉ាក់សាំង ហើយអ្នកដំណើរមកពីទីក្រុងទាំងពីរ ត្រូវបានគេរំពឹងថា នឹងធ្វើតេស្តក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីចាកចេញ និងធ្វើតេស្តម្តងនៅពេលមកដល់៕