Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្តអគ្គិសនីជំនាន់ដំបូងរបស់ Hyundai នៅចិន មានឈ្មោះថា Elexio EO អាចបើកបរបានឆ្ងាយអតិបរមា 722 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។
    យានយន្ត

    រថយន្តអគ្គិសនីជំនាន់ដំបូងរបស់ Hyundai នៅចិន មានឈ្មោះថា Elexio EO អាចបើកបរបានឆ្ងាយអតិបរមា 722 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។

    October 13, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ថ្មីៗនេះ ក្រុមហ៊ុនសហការរវាង Beijing-Hyundai បានប្រកាសថា SUV Elexio EO នឹងចេញពីបន្ទាត់ផលិតនៅថ្ងៃទី 16 តុលា ដោយការកក់ជាមុននឹងចាប់ផ្តើមនៅថ្ងៃដូចគ្នា។ វាគឺជារថយន្តអគ្គិសនីសុទ្ធ (BEV) ជំនាន់ដំបូងរបស់សហគមន៍នេះ ដែលបង្កើតឡើងលើវេទិកា E-GMP (Electric Global Modular Platform) របស់ Hyundai។ វាមានបំពាក់ឈីប Qualcomm Snapdragon SA8295P និងអាចបើកបានឆ្ងាយអតិបរមា 722 គីឡូម៉ែត្រតាមស្តង់ដារ CLTC។
    កាេរចនាបថគឺក្រុមហ៊ុនបាននិយាយថា ការរចនារបស់ Elexio EO បានចងក្រងពី (Morse Code) តួអក្សរ “H” ដែលមានចំណុចបួន វាត្រូវបានបង្ហាញតាមរយៈភ្លើងមុខដែលមានរាងជាការ៉េ ហើយមានចំនួន 152 LED និងបន្ទាត់ភ្លើងពេញទទឹងនៅខាងក្រោម។ នៅជ្រុងខាងក្រោម ទម្រង់ដំបូលចាប់ផ្ដើមមានរាងទេចុះចាប់ពីបង្គោល B បន្ថែមជាមួយនឹងដៃទ្វារលាក់ និងបង្គោល D ដែលមានរាងរាបស្មើ។
    ចំណុចគួរឱ្យចាប់អារម្មណ៍គឺ បន្ទាត់តុបតែងខាងចំហៀងពីក្រោយបង្អួចមានពណ៌ខុសគ្នា ហើយភ្ជាប់ទៅដល់ដំបូលខាងក្រោយ បង្កើតឥទ្ធិពលដូចជារចនាបែបជុំជាបន្ត ហើយភ្លើងហ្វ្រាំងខ្ពស់ និងកាមេរ៉ាមើលក្រោយត្រូវបានបញ្ចូលទៅក្នុងដំបូលផងដែរ។ ទំហំរថយន្ត Elexio EO មានប្រវែង 4,615 មម ទទឹង 1,875 មម និងកម្ពស់ 1,675 មម ជាមួយនឹងគម្លាតកង់មុខទៅក្រោយ 2,750 មម។
    ប្រព័ន្ធបើកបរ និងថាមពលអ្នកប្រើអាចជ្រើសរើសរវាង ម៉ូដែល (FWD) និង (AWD) ម៉ូដែល FWD មានម៉ូទ័រអគ្គិសនីថាមពលអតិបរមា 160 kW (215 hp) ខណៈដែលម៉ូដែល AWD បន្ថែមម៉ូទ័រខាងក្រោយថាមពល 73 kW (98 hp) បន្ថែម។ យោងតាមព័ត៌មានពីក្រសួងឧស្សាហកម្មចិន (MIIT) វាមានថ្ម 64.2 kWh និង 88.1 kWh ដែលផ្តល់ជួរបើកបរផ្សេងៗគ្នា 518 km, 540 km, 590 km, 692 km និង 722 km តាមស្តង់ដារ CLTC។ ការសាកថ្មលឿនពី 30% ដល់ 80% ចំណាយពេលត្រឹមតែ 27 នាទី ប៉ុណ្ណោះ។
    ចូលមកដល់ផ្នែកខាងក្នុងមានអេក្រង់តែមួយទំហំ 27 អ៊ីញ បញ្ចូលគ្នារវាងអេក្រង់កណ្តាល និងអេក្រង់សម្រាប់អ្នកជិះរួម មានគុណភាព 4K និងពន្លឺ 1000 cd/m²។ ប៊ូតុងផ្ទាល់ត្រូវបានលុបចោលចេញពីផ្ទៃបញ្ជា និងមានបំពាក់ HUD (Head-Up Display) ជាម៉ូឌុលស្តង់ដារនៅក្នុងរថយន្តមាន កន្លែងដាក់សម្ភារៈសរុប 29 កន្លែង។
    ក្នុងយុទ្ធសាស្ត្រអនាគតក្រោមគោលការណ៍ “នៅចិន សម្រាប់ចិន ហើយទៅកាន់ពិភពលោក” Beijing-Hyundai និងចេញរថយន្តថ្មីប្រភេទថាមពលថ្មីចំនួន 2-3 គ្រឿងក្នុងមួយឆ្នាំ រយៈពេល 4 ឆ្នាំខាងមុខ។
    វានឹងរួមមានម៉ូដែល Sedan, SUV និង MPV នៅក្នុងប្រភេទ BEV, PHEV និង EREV។ ក្នុងខែកញ្ញា ក្រុមហ៊ុន Beijing-Hyundai បានលក់រថយន្ត 17,871 គ្រឿង ដែលកើនឡើង 8% បើប្រៀបនឹងឆ្នាំមុន និង 19% បើប្រៀបនឹងខែមុន។

    ពាណិជ្ជកម្ម
    Beijing-Hyundai Hyundai
    Share. Facebook Telegram WhatsApp
    Previous Articlevivo បញ្ចេញ OriginOS 6 ជាផ្លូវការ មានការរចនាថ្មីបែប 3D និងថ្លា!
    Next Article Elon Musk បង្ហាញសេវាកម្មដឹកជញ្ជូនថ្មីរបស់ខ្លួន មានតម្លៃដល់ទៅ ១០០លានដុល្លារឯណ្ណោះ នៅក្នុងមួយតោន!

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.