ក្នុងអំឡុងពេលអាហារពេលល្ងាចជាមួយប្រធានាធិបតី Donald Trump និងមេដឹកនាំផ្សេងៗទៀត លោក Mark Zuckerberg ដែលជាប្រធានក្រុមហ៊ុន Meta បានប្រកាសបង្ហាញចេញនូវយុទ្ធសាស្រ្តថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ លោកនឹងវិនិយោគនូវទឹកប្រាក់សរុបដល់ទៅ 600 ពាន់លានដុល្លារ ឯណ្ណោះ នៅក្នុងសហរដ្ឋអាមេរិក។
ក្នុងនោះ ចំពោះការវិនិយោគនេះ ក្រុមហ៊ុន Meta គឺមានគម្រោងចំណាយប្រាក់សរុបចំនួន ៦០០ ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២៥ នេះ រហូតដល់ឆ្នាំ ២០២៨ ដើម្បីកសាង រៀបចំ និងពង្រីកមជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួននៅសហរដ្ឋអាមេរិក ដែលនេះគឺជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន។
ជាមួយគ្នានេះ សម្រាប់ការវិនិយោគនេះ ក្រុមហ៊ុន Meta ផ្ទាល់ ក៏មានគម្រោងដាក់ពង្រាយនូវ GPU ជាងមួយលានគ្រឿង ដើម្បីបណ្តុះបណ្តាលម៉ូដែល AI កម្រិតខ្ពស់របស់ខ្លួន ក៏ដូចជាម៉ូឌែល AI ដែលអាចប្រតិបត្តិការជាមួយមនុស្សបានផងដែរ៕