បន្ទាប់ពីបានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតកម្មថ្មីរបស់ខ្លួន “Home of Radio” នៅក្នុងទីក្រុង Oulu ក្នុងប្រទេសហ្វាំងឡង់ ពេលនេះ ក្រុមហ៊ុន Nokia ប្រកាសចាប់ផ្តើមប្រតិបត្តិការថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ មជ្ឈមណ្ឌលនេះនឹងប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា 5G និង 6G ដោយប្រើប្រាស់នូវបច្ចេកវិទ្យា AI ។
ជាមួយគ្នានេះ សម្រាប់ការវិនិយោគថ្មីនេះក៏នឹងរួមបញ្ចូលនូវអ្នកជំនាញប្រមាណ ៣ពាន់នាក់ រួមទាំងអ្នកស្រាវជ្រាវ វិស្វករ និងក្រុមផលិតកម្មផងដែរ។ ចំណែកការអភិវឌ្ឍន៍វិញ នឹងធ្វើការចាប់ពីដំណាក់កាលសាកល្បងដំបូង រហូតដល់ការរចនាបន្ទះឈីប និងការអភិវឌ្ឍន៍ប៉ាតង់។
គួរបញ្ជាក់ថា ក្រៅពីនេះ រោងចក្រថ្មីនេះក៏នឹងដំណើរការទាំងស្រុងដោយថាមពលកកើតឡើងវិញផងដែរ ហើយថាមពលកកើតឡើងវិញដែលប្រើប្រាស់នៅសល់ក៏នឹងត្រូវផ្គត់ផ្គង់ដល់ផ្ទះប្រមាណ ២មុឺនខ្នង នៅទីក្រុង Oulu ៕