រថយន្តគំរូប្រណិត Avatr Vision Xpectra ត្រូវបានបង្ហាញជាថ្មីនៅព្រឹត្តិការណ៍ IAA Mobility 2025 ក្នុងទីក្រុង Munich។ រថយន្តនេះបង្ហាញពីទិសដៅអនាគតនៃការអភិវឌ្ឍន៍ម៉ាក Avatr ដែលជាម៉ាកខ្ពស់ក្នុងក្រុមហ៊ុន Changan វាមានប្រវែងកាយរថយន្ត 5.8 ម៉ែត្រ, កាប៊ីនកញ្ចក់, និងទ្វារចំហៀងខាងក្រោយដែលបើកពីខាងក្រោយ (back-hinged doors)។
Avatr ជាម៉ាករួមឬ (joint brand) ដែលជាកម្មសិទ្ធិរបស់ Changan និង CATL ខណៈ Huawei មានតួនាទីជាអ្នកផ្គត់ផ្គង់ផ្នែកសំខាន់ៗ និងប្រព័ន្ធប្រតិបត្តិការតែប៉ុណ្ណោះ ដោយគ្មានភាគហ៊ុនក្នុងក្រុមហ៊ុនរួមនោះទេ ម៉ូឌែល Avatr ដំបូងបានចូលទីផ្សារចិនតាំងពីឆ្នាំ 2022។ បច្ចុប្បន្ន វាមានរថយន្ត ៤ ម៉ូឌែលគឺ៖ Avatr 11 (fastback crossover), Avatr 12 (liftback), Avatr 07 (SUV) និង Avatr 06 (sedan)។
ដល់ឆ្នាំ 2030, Avatr មានគម្រោងពង្រីកជួររថយន្តដោយបញ្ចេញ 17 ម៉ូឌែលថ្មី រថយន្តគំរូ Vision Xpectra ដែលបានបង្ហាញនៅ Munich នេះ នឹងក្លាយជាគំរូយោងសម្រាប់រថយន្ត Avatr នាពេលក្រោយ។
ព័ត៌មានបន្ថែមអំពី Avatr Vision Xpectra វាជារថយន្តទំហំធំ ៤ កៅអី មានរាងស្តើងប្រវែង និងតាមរចនាបថថ្មីឈ្មោះ “The Energy Force” ផ្នែកខាងក្រៅមាន ផ្ទៃរថយន្តស្អាតស្រឡះ, និងកាប៊ីនកញ្ចក់ធំ ផ្នែកខាងមុខមាន ភ្លើងពីរជាន់ (two-storey lights) និង រន្ធខ្យល់ធំ, ព្រមទាំង និមិត្តសញ្ញា (badge)។ វាមិនមាន ដៃចាប់ទ្វារសម្រាប់បើកទេ និងគ្មាន B-pillars, ហើយទ្វារចំហៀងខាងក្រោយបើកពីខាងក្រោយ ដើម្បីឲ្យងាយចូលក្នុងរថយន្ត។
ផ្នែកខាងក្នុងមាន ៤ កៅអី, អំពូលភ្លើងបង្កើតបរិយាអាកាសមើលទៅធំទូលំទូលាយ និងការរចនាដ៏ទំនើប ចំណុចពិសេសក្នុងកាប៊ីន
កុងសូលកណ្តាលមានអង្គធាតុឈ្មោះ “The Vortex” ដែលដំណើរការដោយ AI ដើម្បីបង្កើត ការតភ្ជាប់ផ្នែកអារម្មណ៍ជ្រាលជ្រៅជាមួយអ្នកបើកបរ តាមរយៈបច្ចេកវិទ្យាអំពូលភ្លើង ខាងក្រោម “Vortex” មាន អេក្រង់ថ្លា (transparent wide display)។
ផ្លូវកណ្តាលមាន ឧបករណ៍ត្រួតពិនិត្យតែមួយ ដែលអាចប្រើបានតាម ការប៉ះ និងចលនា (gesture controls)។
កៅអី និងផ្នែកខាងក្នុងផ្សេងៗ ត្រូវបានរចនាឡើងក្នុងទម្រង់សិល្បៈស្អាត។
រថយន្តនេះមានទំហំបណ្តោយប្រវែង: 5,843 mm, ទទឹង: 2,132 mm, កម្ពស់: 1,405 mm និងគម្លាតកង់មុខទៅកង់ក្រោយ: 3,450 mm
ដែលធ្វើអោយគម្លាតកង់មុខទៅកង់ក្រោយ វែងជាង Rolls-Royce Phantom 81 mm។
បច្ចុប្បន្នមិនទាន់មានព័ត៌មានអំពីម៉ាស៊ីនឬប្រព័ន្ធបើកបរនៅឡើយទេ ទោះជាយ៉ាងណា រថយន្ត Avatr បច្ចុប្បន្នមានទាំង EREV (Extended-Range EV) និង BEV (Battery EV)។ សម្រាប់ Vision Xpectra, វាមិនចេញលក់ទូទៅទេ (mass production) ប៉ុន្តែវានឹងក្លាយជាទិសដៅសំខាន់សម្រាប់ការអភិវឌ្ឍរថយន្ត Avatr អនាគត។