Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»អាជ្ញាធររថយន្តចិនកំពុងពិចារណាហាមឃាត់ “ដៃទ្វារលាក់ឬបង្កប់ចូលពេញលេញ” (Fully Retractable Door Handles)
    ព័ត៌មានថ្មីៗ

    អាជ្ញាធររថយន្តចិនកំពុងពិចារណាហាមឃាត់ “ដៃទ្វារលាក់ឬបង្កប់ចូលពេញលេញ” (Fully Retractable Door Handles)

    September 6, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    អាជ្ញាធរគ្រប់គ្រងរថយន្តចិន ត្រូវបានរាយការណ៍ថា កំពុងរៀបចំការហាមឃាត់ទូលំទូលាយលើដៃទ្វារលាក់ឬបង្កប់ចូលពេញលេញនៅក្នុងឧស្សាហកម្មរថយន្ត ដោយសារហានិភ័យសុវត្ថិភាព និងបញ្ហាដំណើរការ។ ប្រសិនបើអនុវត្ត នេះនឹងក្លាយជាការប្រែប្រួលដ៏សំខាន់មួយក្នុងការរចនារថយន្ត ជាពិសេសសម្រាប់រថយន្តអគ្គិសនី (NEVs) ដែលពេញនិយមប្រើរចនាបែបនេះ។
    អ្នកជំនាញ R&D ពីក្រុមហ៊ុនផលិតរថយន្តមួយបានប្រាប់ថា កំពុងមានការពិភាក្សាអំពីបទប្បញ្ញត្តិថ្មី ដែលនឹង ហាមឃាត់ដៃទ្វារលាក់ឬបង្កប់ពេញលេញ។ ដៃទ្វារបែប semi-retractable និង traditional នៅតែអនុញ្ញាត ប៉ុន្តែត្រូវមានប្រព័ន្ធមេកានិចជំនួស ដើម្បីធានាការបើកបិទបានទៀងទាត់ សេចក្តីព្រាងស្តង់ដារថ្មីនឹងបញ្ចប់នៅខែនេះ ហើយគ្រោងអនុវត្តនៅ ខែកក្កដា ឆ្នាំ 2027 ដោយផ្ដល់រយៈពេលផ្លាស់ប្តូរ ១ ឆ្នាំ។ ហើយក៏មានការពិភាក្សាអំពីប្រព័ន្ធ automatic unlocking សម្រាប់ស្ថានភាពអាសន្ន ដូចជា ករណីគ្រោះថ្នាក់។ ហេតុផលនៃការហាមឃាត់ក៏ដោយសាដៃទ្វារលាក់ឬបង្កប់គេគិតថាមានអត្ថប្រយោជន៍ផ្នែក Aerodynamic ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ការកាត់បន្ថយមេគុណកកិតតខ្យល់ (drag coefficient) ត្រឹមតែ 0.005–0.01 Cd ប៉ុណ្ណោះ (អស់ប្រហែល 0.6 kWh ក្នុង 100km) ដែលជាអត្ថប្រយោជន៍តិចតួចណាស់ ការបន្ថែមទម្ងន់ម៉ូទ័រ និងរចនាមេកានិច 7–8kg អាចលុបបំបាត់អត្ថប្រយោជន៍ aerodynamic។
    តម្លៃ និងភាពទុកចិត្តបានដៃទ្វារអេឡិចត្រូនិចថ្លៃជាងប្រព័ន្ធមេកានិច ៣ ដង ប៉ុន្តែអត្រាប្រេះស្រាំខ្ពស់ជាង ៨ ដង មានករណីកើតបញ្ហា 12% នៃករណីជួសជុលរថយន្ត NEV ជាមួយដៃទ្វារលាក់ឬបង្កប់ ដោយហានិភ័យសុវត្ថិភាពនៅពេលមានគ្រោះថ្នាក់ (អស់ថាមពល ឬអគ្គិភ័យ) ដៃទ្វារលាក់ឬបង្កប់អេឡិចត្រូនិចអាចមិនដំណើរការ។ 2024 Changchun អ្នកដំណើរត្រូវបានគាំងដោយសារម៉ូទ័រកៀបទ្វារត្រជាក់, 2024 Guangdong ករណីទឹកជំនន់ធ្វើឱ្យ short circuit, មិនអាចបើកទ្វារបាន។ C-IASI crash test: ដៃទ្វារលាក់ឬបង្កប់អេឡិចត្រូនិចមានអត្រាបើកទ្វារបានត្រឹម 67% ប្រៀបនឹង 98% សម្រាប់ប្រព័ន្ធមេកានិច។ NAIS: ករណីគ្រោះថ្នាក់ដោយសារដៃទ្វារលាក់ឬបង្កប់បរាជ័យកើនឡើង 47% ក្នុងឆ្នាំ 2024, ហើយ 82% ជាករណីដៃទ្វារលាក់ឬបង្កប់។
    ភាពមិនងាយស្រួល: អ្នកប្រើជាច្រើនមានអារម្មណ៍ថា មិនងាយប្រើអាចបរាជ័យក្នុងអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខ្លាំង។ Volkswagen ជ្រើសរើសប្រើដៃទ្វារបែប semi-retractable ដោយផ្គូផ្គងរវាងរចនាស្អាត និងសុវត្ថិភាព FAW–Audi → កំណែថ្មី A5L និង Q6L e-tron មានដៃទ្វារ semi-retractable + pull cord ពេលមានគ្រោះថ្នាក់។ Wei Jianjun (Great Wall Motor) → រិះគន់ថា ដៃទ្វារលាក់មិនមានអត្ថប្រយោជន៍ជាក់ស្តែង ទម្ងន់ខ្ពស់ មិនអាចបិតល្អ មានសំឡេងរំខាន និងមានហានិភ័យសុវត្ថិភាព។ MIIT (ក្រសួងឧស្សាហកម្ម និងព័ត៌មានបច្ចេកវិទ្យា) ចាប់ផ្តើមកែប្រែស្តង់ដារជាតិអំពីសុវត្ថិភាពដៃទ្វារ នៅ ឧសភា 2025។ ប្រតិកម្មអន្តរជាតិ Euro NCAP នឹងមិនផ្តល់ពិន្ទុផ្កាយ 5 ចាប់ពីឆ្នាំ 2026 សម្រាប់រថយន្តដែលដកប៊ូតុង physical ចេញទាំងអស់ (ដូចជា សញ្ញាផ្លាស់ទិស, Hazard, Horn, Wiper, Emergency call) ហើយបញ្ចូលទៅក្នុង Touchscreen ទាំងស្រុង។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleChangan បង្ហាញរថយន្តសេដាន Nevo A06 ជាមួយថ្ម 6C មានជម្រើស BEV និង EREV
    Next Article អូស្ត្រាលី បង្ហាញបច្ចេកវិទ្យាថ្មីរបស់ខ្លួន អាចបាញ់ទម្លាក់ដ្រូនបានដល់ទៅ ៥០គ្រឿង ឯណ្ណោះ នៅក្នុងរយៈពេល ១នាទី!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.