Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Changan បង្ហាញរថយន្តសេដាន Nevo A06 ជាមួយថ្ម 6C មានជម្រើស BEV និង EREV
    យានយន្ត

    Changan បង្ហាញរថយន្តសេដាន Nevo A06 ជាមួយថ្ម 6C មានជម្រើស BEV និង EREV

    September 6, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ចំណាប់អារម្មណ៍គឺ Nevo A06 មានបំពាក់ ថ្ម 6C ដែលក្រុមហ៊ុនអះអាងថាអាចសាកបានល្បឿនខ្ពស់បំផុត ១ គីឡូម៉ែត្រក្នុងមួយវិនាទី។ ការចូលទីផ្សារគ្រោងទុកនៅចុងឆ្នាំនេះ។
    រថយន្តនេះត្រូវបានកំណត់ឱ្យជាសេដានទំហំមធ្យម បង្កើតឡើងលើគ្រោងឆ្អិង SDA (Super DNA) របស់ Changan។ វាមានទំហំ បណ្តោយ 4885 មម /ទទឹង 1916 មម /កម្ពស់ 1496 មម ហើយប្រវែងកង់មុខទៅក្រោយ 2922 មម។ ផ្នែកជើងក្រោមប្រើ aluminum double wishbone ខាងមុខ និង rear five-link suspension ខាងក្រោយ។
    រថយន្តនេះមានមេគុណកកិតខ្យល់ត្រឹមតែ (Cd) = 0.217 នៅលើដំបូលមានបំពាក់ Lidar ព្រមទាំង រ៉ាដា millimeter-wave ចំនួន 3, រ៉ាដា ultrasonic ចំនួន 12 និងកាមេរ៉ា 11 ដើម្បីគាំទ្រកម្រិត ADAS Level 2។
    ចំណុចគួរឱ្យចាប់អារម្មណ៍គឺ ភ្លើងមុខប្រវែងដល់ទៅ 2258 មម ដែលជាប្រភេទ through-type headlight បំពាក់ដោយឧបករណ៍ LED 236 ដុំ បង្កើតជារូបរាងឬ “មុខញញឹម”។
    ជម្រើស BEV មានជម្រើស កម្លាំងខ្លាំង និង កម្លាំងទាប៖ កម្លាំងខ្ពស់: ម៉ូទ័រអគ្គិសនី 210 kW (282 hp), កម្លាំងទាប: ម៉ូទ័រអគ្គិសនី 120 kW (161 hp) ជម្រើសថ្ម LFP (Lithium Iron Phosphate) មាន 3៖ 42.12 kWh រត់បាន 420 km, 51.48 kWh រត់ 510 km, 63.18 kWh រត់ 630 km (CLTC), ជម្រើសកម្លាំងខ្ពស់អាចចាប់ពី 0–60 km/h ក្នុង 6 វិនាទី និងប្រើវេទិកា 800V SiC។
    ជម្រើស EREV មានម៉ាស៊ីនសាំង 1.5L NA (Naturally Aspirated) កម្លាំង 72 kW (97 hp) ជា Range-Extender តភ្ជាប់ជាមួយម៉ូទ័រអគ្គិសនី 120 kW និងថ្ម 28.39 kWh អាចរត់អគ្គិសនីសុទ្ធ 180 km (WLTC) ជាមួយសាកល្បឿនលឿន 6C: 30% → 80% ត្រឹម 9 នាទី និង 10% → 80% ត្រឹម 12 នាទី
    ផ្នែកខាងក្នុងមានរចនាបទទំនើបសាមញ្ញ វាក៏អេក្រង់កណ្តាលបែបអណ្ដែត ប្រើ CPU MTK8676 បំពាក់ ប្រព័ន្ធខ្យល់ព្រិលលាក់បញ្ចូលជាមួយ Dashboard ភ្លើងផ្ទៃខាងក្នុងមាន 256 ពណ៌, ប្រព័ន្ធសម្លេង 20 speakers, មាន ប្រអប់ដាក់វត្ថុ 38 ចំណុច ទូទាំងផ្ទៃក្នុងនិងជម្រើសខ្ពស់មាន ទូទឹកកក 9.5L ពីរជាន់ (-5°C ដល់ 50°C) ជាន់លើ: 4.9L ជាន់ក្រោម: 4.6L និងកៅអីខាងក្រោយគាំទ្រ ការបង្វិលដោយអគ្គិសនី 145° + កំដៅ + ខ្យល់ត្រជាក់ + ម៉ាស្សា។
    កន្លែងដាក់ឥវ៉ាន់ Frunk (ខាងមុខ): 101L, Trunk (ខាងក្រោយ): 656L ទាំងពីរអាចបើកបានដោយចុចលើ logo ខាងមុខ និងខាងក្រោយរថយន្ត។

    ពាណិជ្ជកម្ម
    Changan
    Share. Facebook Telegram WhatsApp
    Previous Articleតម្លៃរថយន្ត Toyota Highlander កើនឡើងខ្លាំង ឥឡូវនេះមានតម្លៃថ្លៃជាង Grand Highlander ដែលមានកៅអី​ 3ជួរ
    Next Article អាជ្ញាធររថយន្តចិនកំពុងពិចារណាហាមឃាត់ “ដៃទ្វារលាក់ឬបង្កប់ចូលពេញលេញ” (Fully Retractable Door Handles)

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.