Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»តម្លៃរថយន្ត Toyota Highlander កើនឡើងខ្លាំង ឥឡូវនេះមានតម្លៃថ្លៃជាង Grand Highlander ដែលមានកៅអី​ 3ជួរ
    ព័ត៌មានថ្មីៗ

    តម្លៃរថយន្ត Toyota Highlander កើនឡើងខ្លាំង ឥឡូវនេះមានតម្លៃថ្លៃជាង Grand Highlander ដែលមានកៅអី​ 3ជួរ

    September 6, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការលក់ Toyota Highlander បានធ្លាក់ចុះជិត 50% នៅឆ្នាំនេះ ដូច្នេះមិនគួរភ្ញាក់ផ្អើលទេដែលក្រុមហ៊ុនបានធ្វើការកែប្រែសម្រាប់ឆ្នាំ 2026។ ទោះយ៉ាងណា ការកែប្រែទាំងនេះមិនមែនជាព័ត៌មានល្អសម្រាប់អតិថិជនឡើយ ព្រោះជម្រើសរបស់អ្នកប្រើត្រូវបានកាត់បន្ថយ ខណៈដែលតម្លៃដំបូងបានកើនឡើងជិត 5,000 ដុល្លារ។
    ព័ត៌មានធំលើម៉ូដែលម៉ាស៊ីនសាំងគឺការដកចេញ LE trim ដែលមានតម្លៃចាប់ពី $40,320 ផ្នែក Hybrid ក៏ត្រូវបានកាត់បន្ថយដែរ ដោយ XLE Nightshade និង Limited 25th Edition ត្រូវបានលុបចោល។ លើសពីនេះទៅទៀត Highlander ឥឡូវមានតែជម្រើស all-wheel drive ប៉ុណ្ណោះ។
    ដោយសារតែការលុបចោលម៉ូដែលមូលដ្ឋាន និងបន្ថែម AWD នេះ ទើបធ្វើអោយតម្លៃចាប់ផ្តើមបានឡើងដល់
    $45,270 កើនឡើង $4,950 នេះជាការកើនឡើងយ៉ាងច្រើន ហើយមានន័យថា Highlander ឥឡូវនេះថ្លៃជាង Grand Highlander ដែលមានកៅអីបីជួរ។ Grand Highlander ចាប់ផ្តើមតម្លៃ $41,360 និង AWD មានតម្លៃ $42,960 ប៉ុណ្ណោះ។
    សម្រាប់ការផ្លាស់ប្តូរឆ្នាំ 2026 មានត្រឹមតែប៉ុណ្ណឹង។ Highlander នៅតែមានជម្រើសម៉ាស៊ីនដូចដើម៖ ម៉ាស៊ីនសាំង ម៉ាស៊ីន 4 ស៊ីឡាំង 2.4 លីត្រ Turbocharged ផលិតកម្លាំង 265 hp (198 kW / 269 PS) និងកម្លាំងបង្វិល 420 Nm។ភ្ជាប់ជាមួយប្រអប់លេខអូតូ 8 វគ្គ និងប្រព័ន្ធ AWD ស្តង់ដារ។ ការប្រើប្រាស់ប្រេង៖ 8.9 L/100 ក្នុងទីក្រុង, 11.9 L/100 លើផ្លូវល្បឿនលឿន, និងជាមធ្យម 10.2 L/100 ។
    ម៉ាស៊ីន Hybrid: ម៉ាស៊ីន 4 ស៊ីឡាំង 2.5 លីត្រ + ប្រព័ន្ធប្រអប់លេខ eCVT + ថ្ម Nickel Metal Hydride + ម៉ូទ័រអគ្គិសនីនៅក្រោយ។ ផលិតកម្លាំងសរុប 243 hp (181 kW / 246 PS) ហើយមានអត្រាប្រើប្រាស់ប្រេងក្នុងទីក្រុង 6.7 L/100 km ផ្លូវល្បឿនលឿន 14.9 L/100។

    ពាណិជ្ជកម្ម
    Highlander
    Share. Facebook Telegram WhatsApp
    Previous Articleការរចនារបស់ Galaxy S26 Series របស់ Samsung អាចនឹងមានការផ្លាស់ប្តូរថ្មីហើយ!
    Next Article Changan បង្ហាញរថយន្តសេដាន Nevo A06 ជាមួយថ្ម 6C មានជម្រើស BEV និង EREV

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.