Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ការរចនារបស់ Galaxy S26 Series របស់ Samsung អាចនឹងមានការផ្លាស់ប្តូរថ្មីហើយ!
    ព័ត៌មានថ្មីៗ

    ការរចនារបស់ Galaxy S26 Series របស់ Samsung អាចនឹងមានការផ្លាស់ប្តូរថ្មីហើយ!

    September 6, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ និងដើម្បីបន្ថែមទីផ្សារស្មាតហ្វូនថ្មីៗសម្រាប់ប្រកួតប្រជែងគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក និងបរទេស ពេលនេះ ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេរបស់ពិភពលោក គឺអាចនឹងផ្លាស់ប្តូរនូវការរចនាថ្មីសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ ហើយជាមួយគ្នានេះ ក៏អាចនឹងមិនបញ្ចេញនូវម៉ូឌែល Galaxy S26 ធម្មតាទៀតនោះផងដែរ តែនឹងជំនួសដោយម៉ូឌែលថ្មីវិញ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ដើម្បីជំនួសស្មាតហ្វូនមួយម៉ូឌែលនេះ ក្រុមហ៊ុន Samsung គឺអាចនឹងបញ្ចេញនូវស្មាតហ្វូនថ្មីមួយដែលមានឈ្មោះថា Galaxy S26 Pro ហើយលើសពីនេះទៅទៀត Galaxy S26 Plus ក៏អាចនឹងត្រូវបានជំនួសដោយ Galaxy S26 Edge ផងដែរ។ ដូចនេះ សម្រាប់នៅដើមឆ្នាំ២០២៦ ខាងមុននេះ ក្រុមហ៊ុន Samsung គឺអាចនឹងប្រកាសបញ្ចេញតែម៉ូឌែល Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra ប៉ុណ្ណោះ។ ខណៈការរចនារបស់ Galaxy S26 Edge វិញ ក៏អាចនឹងទទួលបាននូវការរចនាថ្មីផងដែរ ពោលគឺមិនដូចការរចនានៅពេលប្រកាសចេញជាលើកដំបូងនោះឡើយ។

    គួរបញ្ជាក់ថា បើទោះបីជាមានការរាយការណ៏ថា ក្រុមហ៊ុន Samsung អាចនឹងធ្វើនូវការផ្លាស់ប្តូរនេះក៏ដោយ ក៏នូវតែមានសារព័ត៌មានធំៗមួយចំនួនបានចេញមុខមកបដិសេធថាព័ត៌មានទាំងនេះជាព័ត៌មានមិនពិតផងដែរ ដោយពួកគេបានលើកហេតុផលថាគ្រាន់តែជាពាក្យចរចាមអារាមរបស់បរទេសតែប៉ុណ្ណោះ ខណៈព័ត៌មានលម្អិតមានតែរង់ចាំនូវការប្រកាសជាផ្លូវការពីខាងក្រុមហ៊ុនផ្ទាល់តែប៉ុណ្ណោះ៕

    ប្រភពៈ GSMArena

    Samsung Samsung Galaxy S26 Series
    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញកាំជ្រួចប្រភេទថ្មីរបស់ខ្លួន អាចបាញ់បានចម្ងាយ ២មុឺនគីឡូម៉ែត្រ ឯណ្ណោះ!
    Next Article តម្លៃរថយន្ត Toyota Highlander កើនឡើងខ្លាំង ឥឡូវនេះមានតម្លៃថ្លៃជាង Grand Highlander ដែលមានកៅអី​ 3ជួរ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.