Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»នេះគឺជាការអាប់ឌែតថ្មីរបស់កាស AirPods Pro 3 របស់ Apple ដែលនឹងប្រកាសចេញនៅក្នុងខែកញ្ញាខាងមុខនេះ!
    ព័ត៌មានថ្មីៗ

    នេះគឺជាការអាប់ឌែតថ្មីរបស់កាស AirPods Pro 3 របស់ Apple ដែលនឹងប្រកាសចេញនៅក្នុងខែកញ្ញាខាងមុខនេះ!

    August 28, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីមិនបានបង្ហាញចេញនូវការអាប់ឌែតថ្មីក្នុងទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនឆ្នាំសម្រាប់កាស AirPods របស់ខ្លួន ពេលនេះ ក្រុមហ៊ុន Apple គឺត្រូវបានគេរាយការណ៍ហើយថា បាន និងកំពុងរៀបនូវចំបង្ហាញចេញនូវការអាប់ដេតថ្មីដ៏ធំបំផុតសម្រាប់កាស AirPods Pro 3 របស់ខ្លួនហើយ ដោយក្នុងនោះ សម្រាប់កាសជំនាន់ថ្មីនេះនឹងផ្ដល់នូវបទពិសោធន៍ស្តាប់តន្ត្រី និងការតាមដានសុខភាពកាន់តែទាន់សម័យ។

    ពាណិជ្ជកម្ម

    ក្នុងនោះ សម្រាប់ការអាប់ដេតសំខាន់ៗរបស់កាសជំនាន់ថ្មីនេះរួមមានមុខងារតាមដានចង្វាក់បេះដូងដោយប្រើប្រាស់នូវឧបករណ៍ចាប់សញ្ញាអុបទិក (Optical Sensor) ដែលអាចវាស់លំហូរឈាមលើស 100 ដងក្នុងមួយវិនាទី, បច្ចេកវិទ្យា Spatial Audio និងមុខងារគាំទ្រកម្មវិធី Health នៅលើ iPhone ជាដើម។ លើសពីនេះ ក៏បានធ្វើឲប្រសើរឡើងទៅលើផ្នែកសម្លេងដូចជាមុខងារកាត់សំឡេងរំខាន និងទទួលបាននូវបន្ទះឈីប H3 ថ្មី ដែលធ្វើឱ្យថាមពលថ្មកាន់តែមានប្រសើរឡើងផងដែរ។

    ជាមួយគ្នានេះ សម្រាប់ Charging Case វិញ ក៏អាចនឹងលុបនូវប៊ូតុងចុចធម្មតា (usual pairing button) ហើយជំនួសមកវិញដោយប្រើ touch-sensitive panel នៅផ្នែកខាងមុខផងដែរ ពោលគឺអាចប៉ះ ឬរុញ ដើម្បីគ្រប់គ្រង កែសម្រួលសំឡេង ឬរំលងបទចម្រៀងជាដើម។

    គួរបញ្ជាក់់ថា សម្រាប់កាស AirPods Pro 3 នេះ នឹងប្រកាសចេញនៅក្នុងថ្ងៃទី៩ នៅខែកញ្ញា ខាងមុខនេះហើយ ជាមួយនឹង iPhone 17 Series ហើយអាចនឹងមានតម្លៃតែ ២៤៩ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

    ប្រភពៈ Gizmochina

    AirPods Pro 3 Apple
    Share. Facebook Telegram WhatsApp
    Previous ArticleXpeng P7 ថ្មី បើកបរដោយខ្លួនឯងចេញពីខ្សែផលិតទៅតំបន់ដឹកជញ្ជូននៅរោងចក្រនៅចិន
    Next Article ចាយពេលជាង ១០ឆ្នាំ! រោងចក្ររបស់ Samsung នៅវៀតណាម ផលិតស្មាតហ្វូនបានជាង 2 ពាន់លានគ្រឿង

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.