Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Xpeng P7 ថ្មី បើកបរដោយខ្លួនឯងចេញពីខ្សែផលិតទៅតំបន់ដឹកជញ្ជូននៅរោងចក្រនៅចិន
    យានយន្ត

    Xpeng P7 ថ្មី បើកបរដោយខ្លួនឯងចេញពីខ្សែផលិតទៅតំបន់ដឹកជញ្ជូននៅរោងចក្រនៅចិន

    August 28, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្ត Xpeng P7 electric liftback ថ្មីអាចបើកដោយស្វ័យប្រវត្តិចេញពីខ្សែផលិតទៅដល់តំបន់ដឹកជញ្ជូននៅរោងចក្រនៅចិន ដោយរថយន្តអគ្គិសនីនេះត្រូវបានបំពាក់ដោយឈីប AI Turing ដែលអភិវឌ្ឍដោយ Xpeng ខ្លួនឯងចំនួនបី ដែលផ្តល់ថាមពលគណនាកំពូលរហូតដល់ 2,250 TOPS។ វាខ្លាំងជាង Tesla Model Y (ប្រើ AI 4 SoC) ដល់ 3 ដង។
    នៅថ្ងៃទី 26 សីហា លោក Yu Tao អនុប្រធាន Xpeng បានចែករំលែកវីដេអូមួយលើ Weibo បង្ហាញថា រថយន្ត Xpeng P7 ថ្មីៗអាចបើកដោយស្វ័យប្រវត្តិចេញពីខ្សែផលិតទៅដល់តំបន់ដឹកជញ្ជូន ដោយមិនមានអ្នកបើកបរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន P7 ថ្មីអាចបើកដោយខ្លួនឯងក្នុងតំបន់កំណត់នៅរោងចក្រផលិតរបស់ Xpeng នៅ Guangzhou។ លោក Yu Tao បាននិយាយថា នេះជាជំហានដំបូងនៃប្រតិបត្តិការដោយគ្មានមនុស្ស (unmanned operation) សម្រាប់ Xpeng។ មុននេះ ក្រុមហ៊ុនបានចែករំលែកថា ប្រព័ន្ធជំនួយបើកបរថ្មីរបស់ពួកគេគឺជា ADAS L3-ready។ កម្រិត L3 នេះអនុញ្ញាតឲ្យអ្នកបើកអាចដកភ្នែកចេញពីផ្លូវបាន ខណៈពេលបើកបរ។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធបើកបរ L3 នៅមិនទាន់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តាមផ្លូវច្បាប់នៅចិន។
    Xpeng P7 ពឹងផ្អែកលើកាមេរ៉ា ដើម្បីផ្តល់ព័ត៌មានទៅឈីប AI Turing ចំនួនបី។ ឈីបនីមួយៗមានថាមពលគណនាចំនួន 750 TOPS ដែលខ្លាំងជាង Tesla Model Y AI 4 processor ចំនួន 30 TOPS និងខ្លាំងជាង Nvidia Orin Thor ចំនួន 50 TOPS។ ពេលប្រើប្រាស់ឈីប 3 នេះចូលគ្នា វាផ្តល់ថាមពលគណនារហូតដល់ 2,250 TOPS។
    P7 ថ្មីគាំទ្រ VLA (Vision-Language-Action) និង VLM (Vision-Language Models) ដែលជាម៉ូឌែល AI ធំៗ។ វាអាចជួយរថយន្តគិត និងឆ្លើយតបតាមស្ថានភាពផ្លូវផ្សេងៗ។ P7 ក៏អាចប្រើបាននូវ NGP (Navigation Guided Pilot) ទាំងលើផ្លូវក្នុងទីក្រុង និងលើផ្លូវល្បឿនលឿន។

    ពាណិជ្ជកម្ម
    Xpeng Xpeng P7
    Share. Facebook Telegram WhatsApp
    Previous Articleមិនមែន 5,000mAh ដូច iPhone និង Samsung តែនេះគឺជាស្មាតហ្វូន 15,000mAh របស់់ក្រុមហ៊ុន Realme!
    Next Article នេះគឺជាការអាប់ឌែតថ្មីរបស់កាស AirPods Pro 3 របស់ Apple ដែលនឹងប្រកាសចេញនៅក្នុងខែកញ្ញាខាងមុខនេះ!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.