Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចាយពេលជាង ១០ឆ្នាំ! រោងចក្ររបស់ Samsung នៅវៀតណាម ផលិតស្មាតហ្វូនបានជាង 2 ពាន់លានគ្រឿង
    ព័ត៌មានថ្មីៗ

    ចាយពេលជាង ១០ឆ្នាំ! រោងចក្ររបស់ Samsung នៅវៀតណាម ផលិតស្មាតហ្វូនបានជាង 2 ពាន់លានគ្រឿង

    August 29, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ចាប់ប្រកាសចាប់ផ្តើមប្រតិបត្តិការឡើយវិញនៅក្នុងឆ្នាំ 2009 ពេលនេះ រោងចក្រផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេមួយនៅលើពិភពលោក បានផលិតស្មាតហ្វូនបានជាង 2 ពាន់លានគ្រឿងហើយ ដោយក្នុងនោះ ចំនួននេះគឺលើសរោងចក្រនៅឥណ្ឌា និងកូរ៉េខាងត្បូង នេះបើយោងតាមការចេញផ្សាយដោយ VietnamPlus ។

    ពាណិជ្ជកម្ម

    ចំពោះរោងចក្ររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណាមនេះ គឺមានទីតាំងស្ថិតនៅក្នុងខេត្ត Bac Ninh និង Thai Nguyen ហើយវាគឺជាមជ្ឈមណ្ឌលផលិតដ៏សំខាន់ ដោយផលិតទូរស័ព្ទចាប់ពីម៉ូដែលថវិកា រហូតដល់ម៉ូដែលឈានមុខ និងទូរស័ព្ទបត់បានដូចជា Galaxy Z Fold 7 ជាដើម។ សម្រាប់ផលិតផលភាគច្រើនត្រូវបាននាំចេញទៅកាន់អាមេរិកខាងជើង និងទីផ្សារធំៗផ្សេងៗទៀត។

    ក្នុងនោះ នៅក្នុងឆមាសទី១ នៃឆ្នាំ 2025 នេះ ក្រុមហ៊ុន Samsung Vietnam ទទួលបានប្រាក់ចំណូលដល់ទៅ 31.6 ពាន់លានដុល្លារ ឯណ្ណោះ ដែលក្នុងនោះ 28 ពាន់លានដុល្លារគឺបានមកពីការនាំចេញ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកជាង 100,000 នាក់ ហើយបានក្លាយជាអ្នកវិនិយោគបរទេសធំបំផុតនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យារបស់វៀតណាម។

    ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ផ្ទាល់ ក៏គ្រោងនឹងពង្រើកទំហំប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាមនាពេលអនាគតផងដែរ ពោលគឺដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple និង Xiaomi ៕

    ប្រភពៈ Gizmochina

    Samsung Smartphone Vietnam
    Share. Facebook Telegram WhatsApp
    Previous Articleនេះគឺជាការអាប់ឌែតថ្មីរបស់កាស AirPods Pro 3 របស់ Apple ដែលនឹងប្រកាសចេញនៅក្នុងខែកញ្ញាខាងមុខនេះ!
    Next Article DJI នឹងប្រកាសបង្ហាញចេញនូវកាមេរ៉ាថ្មីរបស់ខ្លួននៅដើមខែក្រោយនេះ!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.