Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្ត Nissan GT-R ឈ្មោះដ៏ល្បី “Godzilla” នឹងត្រលប់មកវិញជាថ្មី ប៉ុន្តែរូបរាងអាចនឹងផ្លាស់ប្តូរ
    យានយន្ត

    រថយន្ត Nissan GT-R ឈ្មោះដ៏ល្បី “Godzilla” នឹងត្រលប់មកវិញជាថ្មី ប៉ុន្តែរូបរាងអាចនឹងផ្លាស់ប្តូរ

    August 27, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Nissan បានបញ្ជាក់ដោយផ្លូវការហើយថា រថយន្តក្នុងរូបភាពពាណិជ្ជៈនេះ នឹងមានការបង្កើតឡើងវិញ ទោះបីជា Nissan មិនផលិតម៉ូដែល GT-R ទៀតហើយក៏ដោយ ប្រធានសហការី Ivan Espinosa បាននិយាយថា Godzilla នឹង “អភិវឌ្ឍន៍ និងត្រលប់មកវិញ” ក្នុងអនាគត។ នេះជាអ្វីដែលយើងដឹងរហូតមកដល់ពេលនេះ។
    Nissan បញ្ជាក់ថា GT-R នឹងអភិវឌ្ឍន៍ និងត្រលប់មកវិញ ដោយយើងដូចជាបាននិយាយអំពី GT-R ជំនាន់ថ្មីរយៈពេលច្រើនឆ្នាំមកហើយ បន្ទាប់ពីម៉ូដែលចុងក្រោយបានចេញពីរោងចក្រទូចីហ្គី នៅប្រទេសជប៉ុន កាលពីថ្ងៃអង្គារ CEO Espinosa បានឲ្យក្តីសង្ឃឹមដល់អ្នកគាំទ្រ GT-R ទូទាំងពិភពលោក ដោយនិយាយថា៖ “ខ្ញុំចង់ប្រាប់ថា នេះមិនមែនជាការលាជាមួយ GT-R ជារហូតទេ។” គាត់បានបន្ថែមថា គោលដៅរបស់ Nissan គឺ “ឲ្យឈ្មោះ GT-R មកវិញម្តងទៀត”។ ទោះបីជាវាបានបញ្ចប់សម្រាប់ R35 ក៏ដោយ ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តថែរក្សាឈ្មោះ GT-R ហើយចង់ “បង្កើតឡើងវិញសម្រាប់ជំនាន់ថ្មី”។ Espinosa ឲ្យដឹងថា Nissan នៅមិនទាន់មានផែនការចុងក្រោយទេ ប៉ុន្តែគាត់សន្យាថា “GT-R នឹងអភិវឌ្ឍន៍ និងត្រលប់មកវិញនៅអនាគត”។
    តើ Godzilla ជំនាន់ថ្មីនឹងប្រើម៉ាស៊ីនអ្វី? Nissan និយាយថា GT-R ជំនាន់បន្ទាប់ នឹងបន្តឲ្យឈ្មោះ Godzilla រស់រានមានជីវិត ប៉ុន្តែមានសមត្ថភាពខ្លាំងជាងមុន។ សំណួរធំគឺ៖ តើវានឹងមកជាមួយម៉ាស៊ីនអគ្គិសនីទាំងស្រុង? ឬ Hybrid? ឬថែមទាំងម៉ាស៊ីនសាំងដដែល? នៅពិព័រណ៍រថយន្ត New York ក្នុងខែមេសា Ponz Pandikuthira ប្រធានផ្នែកផែនការ និងអនុប្រធានចៅហ្វាយនាយករងរបស់ Nissan North America បានប្រាប់ The Drive ថា GT-R ជំនាន់បន្ទាប់នឹងជារថយន្ត Hybrid មិនមែនអគ្គិសនីទាំងស្រុងទេ។
    ទោះជាយ៉ាងណា Nissan ក៏ធ្លាប់បង្ហាញគំរូ Hyper Force EV concept ដែលជារថយន្តអគ្គិសនីសមត្ថភាពខ្ពស់ មានកម្លាំងជាង 1,300 សេះ (1,000 kW) ផងដែរ។ កម្លាំងដ៏អស្ចារ្យនេះរំពឹងថានឹងមកពីថ្ម solid-state កាលពីសប្ដាហ៍មុន Nissan បានចុះកិច្ចព្រមព្រៀងជាមួយ LiCAP Technologiesដើម្បីផលិតថ្ម EV ប្រភេទ solid-state នៅលើកម្រិតឧស្សាហកម្ម ដែលជាបញ្ហាប្រឈមធំបំផុតមួយក្នុងការនាំបច្ចេកវិទ្យាថ្មីនេះចូលទីផ្សារ។ Nissan មានគោលដៅនាំចេញរថយន្ត EV ដំបូងដែលប្រើថ្ម solid-state ក្នុងឆ្នាំ 2028។ ដូច្នេះ GT-R អាចត្រលប់ជារថយន្ត Plug-in Hybrid ជាមុនសិន រហូតដល់បច្ចេកវិទ្យាថ្មថ្មីនេះរួចរាល់។
    អនាគត Godzilla មិនថាវានឹងជារថយន្ត EV ឬ Hybrid ក៏ដោយ អាចនឹងត្រូវរង់ចាំប៉ុន្មានឆ្នាំទៀត ទើបឃើញ Godzilla ថ្មី។ ទោះបីជា Nissan និយាយថា GT-R អគ្គិសនីទាំងស្រុងមិនអាចផ្តល់សមត្ថភាពគ្រប់គ្រាន់ដើម្បីសមនឹងឈ្មោះនេះក៏ដោយ ក្រុមហ៊ុនដទៃកំពុងបង្ហាញថា អាចទៅរួច ឧទាហរណ៍ រថយន្តអគ្គិសនី BYD Yangwang U9 បានកំណត់កំណត់ត្រាល្បឿនថ្មីសម្រាប់ EV ដោយឈានដល់ជិត 300 mph។ ហើយបងប្អូនវិញយល់យ៉ាងដូចម្តេច? តើចង់ឲ្យ GT-R ទៅអគ្គិសនីទាំងស្រុង? ឬគួរតែ Hybrid? ចូលរួមមតិយោបល់ខាងក្រោមហើយប្រាប់ថា តើបងប្អូននឹងជ្រើសរើសទិញម៉ូដែលណា។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleផ្លូវការ! iPhone 17 Series របស់ Apple នឹងប្រកាសចេញនៅក្នុងថ្ងៃទី 9 ខែកញ្ញា!
    Next Article Huawei នឹងបញ្ចេញស្មាតហ្វូនបត់ ៣ តង់ថ្មីរបស់ខ្លួននៅដើមខែក្រោយនេះ!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.