បន្ទាប់ពីមាននូវពាក្យចចាមអារ៉ាមជាច្រើន ពេលនេះ បើយោងតាមការរាយការណ៍ពីលោក Mark Gurman របស់សារព័ត៌មាន Bloomberg បានបង្ហាញឲដឹងថា ក្រុមហ៊ុន Apple អាចនឹងប្រកាសចេញជាផ្លូវការនូវ iPhone 17 Series របស់ខ្លួន នៅក្នុងខែកញ្ញាខាងមុខនេះហើយ ដោយនឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃអង្គារ ទី 9 ខែកញ្ញា ឆ្នាំ 2025 ។
ក្នុងនោះ សម្រាប់ iPhone 17 Series របស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំនេះ នឹងមានចំនួន ៤ម៉ូឌែល ដូចរាល់ដងដែរ ពោលគឺមាន iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Pro Max ប៉ុន្តែជំនួសមកដោយ iPhone 17 Air ដែលមានស្មាតហ្វូនស្តើងជាងគេរបស់ខ្លួន ដើម្បីជំនួស iPhone 17 Plus ដែលពួកគេបានឈប់ផលិត។
ជាសរុប សម្រាប់ការប្រកាសចេញនូវ iPhone 17 Series នៅក្នុងខែកញ្ញាខាងមុខនេះ ក៏អាចនឹងជាការអាប់ឌែតថ្មីដ៏ធំមួយចាប់តាំងពី iPhone X ផងដែរ ខណៈព័ត៌មានលម្អិត និងផ្លូវការមានតែរង់ចាំការប្រកាសចេញជាផ្លូវការពីខាងក្រុមហ៊ុន Apple ផ្ទាល់តែប៉ុណ្ណោះ៕