បន្ទាប់ពីប្រកាសចេញនូវឈីប Dimensity 9400 របស់ខ្លួនកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុន MediaTek បានប្រកាសគ្រោងនឹងបញ្ចេញនូវឈីបជំនាន់ថ្មី Dimensity 9500 របស់ខ្លួនហើយ ដោយអាចនឹងធ្វើឡើងនៅក្នុងខែកញ្ញា ឬខែតុលា ខាងមុខនេះ។
ក្នុងនោះ សម្រាប់ឈីបជំនាន់ថ្មី Dimensity 9500 នេះ ក៏នឹងទទួលបាននូវការអាប់ឌែតថ្មីៗជាច្រើនផងដែរ ដោយទៅលើផ្នែក GPU គឺនឹងទទួលបាននូវប្រសិទ្ធភាពប្រសើរឡើងជាងមុខដល់ទៅ 40% ឯណ្ណោះ បើប្រៀបធៀបទៅនឹងឈីបជំនាន់មុន Dimensity 9400 ។ លើសពីនេះ ក៏អាចដំណើរការ ray tracing បានល្បឿន 100fps ផងដែរ។
គួរបញ្ជាក់ថា មិនត្រឹមតែមានការអាប់ឌែតទៅលើផ្នែក GPU នោះទេ ប៉ុន្តែផ្នែកផ្សេងៗដូចជា CPU និង AI ក៏ទទួលបាននូវការអាប់ឌែតថ្មីៗជាច្រើនផងដែរ ដើម្បីប្រកួតប្រជែងសមត្ថភាពជាមួួយឈីប Snapdragon 8 Elite 2 និង Tensor G5 របស់ Google ៕