Mercedes-Benz កំពុងធ្វើដំណើរចូលសម័យថ្មីនៃយុទ្ធសាស្ត្ររថយន្តអគ្គិសនី ដោយចាប់ផ្ដើមពីម៉ូដែល GLC-class EV ជុំវិញពិព័រណ៍រថយន្តនៅ Munich IAA នៅខែកញ្ញា។ ដើម្បីអបអរសាទរចំពោះការផ្លាស់ប្ដូរនេះ ក្រុមហ៊ុនបានសម្រេចលះបង់រចនាបទរង្វង់បែបរលោងដែលបានប្រើលើម៉ូដែល EQ ពីមុន ហើយយកការបំលែងថ្មីដោយស្រាវជ្រាវពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីបង្កើតរូបរាងខាងមុខថ្មី។
GLC EV នឹងជារថយន្តម៉ូដែលដំបូង ដែលមានរចនាបទ grid-matrix grille ថ្មី ដោយចូលរួមយកបែបផែនពីរថយន្ត Mercedes ម៉ូដែលចាស់ៗ ដូចជា 1902 Simplex។ រថយន្តនោះមានរន្ធប៉ាណាត្រង់ជ្រុង ធំៗ មានរន្ធតូចៗជាច្រើនសម្រាប់បញ្ជូនខ្យល់ចូលទៅប្រព័ន្ធត្រជាក់។ រចនាបទជាចតុកោណនេះ បានបន្តអភិវឌ្ឍនៅពេលក្រោយ តែវានៅតែមាននៅលើរថយន្ត Mercedes រហូតដល់ទសវត្ស 1980 និង 1990។ នៅម៉ូដែលថ្មី រន្ធប៉ាណានេះត្រូវបានផ្លាស់ប្ដូរឲ្យទាន់សម័យបន្ថែម ជាមួយ EVs ទាំងអស់ រន្ធខ្យល់បែបចតុកោណ ដែលធ្លាប់មានមុខងារជាការបញ្ជូនខ្យល់ មិនមានទៀតទេ វាត្រូវបានជំនួសដោយចំណុចភ្លើង LED បំភ្លឺចំនួន 942 គ្រាប់ LED ទាំងនេះអាចជ្រើសរើសឲ្យបញ្ចេញអានីមេសិន (animation) បង្ហាញពន្លឺជាស្រទាប់ ដើម្បីស្វាគមន៍អ្នកបើកបរ ពេលចុចប៊ូតុងបើករថយន្ត។
ផ្កាយមាស Mercedes-Benz ធំនៅចំកណ្ដាលក៏ភ្លឺផងដែរ ហើយរចនាបទនេះត្រូវបានព័ទជុំវិញដោយបន្ទះពន្លឺបន្ថែម ប្រសិនបើអ្នកគិតថាវាចែងចាំងពេក ក៏ក្រុមហ៊ុនមានជម្រើស រន្ធប៉ាណាអនាគតដែលមិនភ្លឺ ផងដែរ ជម្រើសនោះរួមមានស៊ុមរន្ធប៉ាណាពណ៌ Chrome ជាមួយចតុកោណចំហដែលមានរូបរាងស្រដៀងកញ្ចក់ពណ៌សចំហ។
រន្ធប៉ាណាថ្មីនេះមាន ២ពណ៌ អាចជ្រើសរើសបាន៖ Silver Shadow (ដូចដែលបង្ហាញនៅក្នុងរូបភាព) Dark Chrome Optic ទោះបីរចនាបទថ្មីនឹងចាប់ផ្ដើមលើ GLC EV ក៏អាចរំពឹងឃើញវាដាក់អនុវត្តលើម៉ូដែលផ្សេងទៀតរបស់ Mercedes-Benz នៅពេលអនាគតផងដែរ មិនត្រឹមតែ EV ប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងរថយន្តប្រើសាំង និង Hybrid ផងដែរ។ យើងគិតថារចនាបទថ្មីនេះ ជួយឲ្យរថយន្តអាចសម្គាល់ថាជា Mercedes-Benz បានកាន់តែងាយស្រួលជាងម៉ូដែល EQE និង EQS គេសង្ឃឹមថារូបរាងថ្មីនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍កាន់តែច្រើន ជាពិសេសពោលពីការលក់ EVs របស់ក្រុមហ៊ុននៅទីផ្សារបរទេសមិនទាន់បានសម្រេចគោលដៅដូចដែលរំពឹងទុក។