Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»Panasonic ថា ផលិតអាគុយសម្រាប់ឡានអគ្គិសនី Tesla តម្លៃ ២៥០០០ដុល្លារ ជារឿងលំបាក
    សេដ្ឋកិច្ចពិភពលោក

    Panasonic ថា ផលិតអាគុយសម្រាប់ឡានអគ្គិសនី Tesla តម្លៃ ២៥០០០ដុល្លារ ជារឿងលំបាក

    April 10, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Panasonic មានក្តីសង្ឃឹមខ្ពស់សម្រាប់ បន្ទះអាគុយ 4680 ថ្មីរបស់ក្រុមហ៊ុន Tesla ប៉ុន្តែបានទទួលស្គាល់ថា ការផលិតវាគឺជារឿងលំបាក។

    ពាណិជ្ជកម្ម

    បន្ទះអាគុយ 4680 ត្រូវបានដាក់បង្ហាញដោយ លោក Elon Musk កាលពីខែកញ្ញាកន្លងទៅ ហើយវានឹងក្លាយជាចំនុចសំខាន់ នៅក្នុងផែនការរបស់ក្រុមហ៊ុនផលិតរថយន្តខាងលើ ក្នុងការលក់ម៉ូដែលចេញក្រោយ ក្នុងតម្លៃត្រឹម ២៥ ០០០ ដុល្លារ។ ក្រុមហ៊ុន Tesla នឹងផលិតវាដោយខ្លួនឯងខ្លះ ប៉ុន្តែ Panasonic ក៏គ្រោងផលិតវាដែរ។

    បន្ទះអាគុយ 4680 ថ្មីមានទំហំ ៥ ដងនៃ បន្ទះអាគុយ 1865 និង 2170 ដែល Panasonic ផ្គត់ផ្គង់ដល់ Tesla រួចទៅហើយ។ ទំហំធំជាងនេះមានន័យថា ត្រូវការបន្ទះអាគុយតិចជាងមុនដើម្បីផ្តល់ថាមពលឲ្យរថយន្ត។ នេះបើយោងតាមលោក Yasuaki Takamoto ប្រធានផ្នែកអាគុយរថយន្តអគ្គីសនីរបស់ក្រុមហ៊ុន Panasonic ហើយវាក៏មានន័យថា ត្រូវការគ្រឿងគ្រូវតិចជាងមុនដើម្បីបង្កើតកញ្ចប់អាគុយអគ្គិសនីនោះដែរ។

    ទោះយ៉ាងណាក៏ដោយ វាមានគុណវិបត្តិខ្លះចំពោះបន្ទះអាគុយ 4680។ លោក Takamoto និយាយថា ពួកវាងាយនឹងឡើងកំដៅខ្លាំង ព្រោះវាពិបាកបំបែកកំដៅពីផ្នែកកណ្តាលរបស់វា។ មិនតែប៉ុណ្ណោះ វាក៏ងាយនឹងបង្កឲ្យឆាបឆេះនៅក្នុងរថយន្តអគ្គិសនីផងដែរ។ ជាសំណាងល្អ Panasonic ជឿជាក់ថា បទពិសោធន៍របស់ខ្លួនក្នុងការផលិតបន្ទះអាគុយ ២,៥ ពាន់លានគ្រឿងក្នុងមួយឆ្នាំ នឹងអាចផលិតបន្ទះអាគុយ 4680 ចេញមកដោយគ្មានបញ្ហាធំ៕

    Panasonic Tesla
    Share. Facebook Telegram WhatsApp
    Previous Articleរោងចក្រស្មាតហ្វូន LG នៅវៀតណាម កំពុងដង្ហើយរកអ្នកទិញ
    Next Article មហាសេដ្ឋីវៀតណាម កើនទ្រព្យសម្បត្តិខ្លាំង ក្រោយតម្លៃភាគហ៊ុនឡើងថ្លៃ

    Related Posts

    តើ Tesla Model Y Standard 2026 ដែលមានតម្លៃធូរជាងមុនបានកាត់ Option អ្វីខ្លះមកដឹងទាំងអស់គ្នា

    October 10, 20251 Min Read

    ប្រព័ន្ធ Full-Self Driving របស់ Tesla កំពុងជួបវិបត្តិបន្ទាប់ពីបរាជ័យក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង

    September 18, 20251 Min Read

    អនាគត! Tesla នឹងផ្លាស់ប្តូរទិសដៅរបស់ខ្លួនពីការផលិតរថយន្តអគ្គិសនី ទៅជាមនុស្សយន្តវិញ

    September 4, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.