ទីបំផុត! Galaxy S26 Ultra របស់ក្រុមហ៊ុន Samsung អាចនឹងទទួលបាននូវការអាប់ដេតថ្មីហើយ ដោយក្នុងនោះ បើយោងតាម UniverseIce គឺបានឲដឹងថា ស្មាតហ្វូនខ្នាតកំពូលមួយម៉ូឌែលនេះគឺនឹងទទួលបាននូវការអាប់ឌែតថ្មីដែលគាំទ្រនូវការសាកល្បឿនលឿនដែលមានកម្លាំងខ្លាំងជាងមុនដល់ទៅ 65W ឯណ្ណោះ។
ជាមួយគ្នានេះ សម្រាប់ផ្នែកថាមពលថ្ម និងឈីបវិញ ក៏អាចនឹងទទួលបាននូវការអាប់ឌែតថ្មីដែលទំហំធំជាងមុនដល់ទៅ 5,500 mAh ផងដែរ ហើយផ្នែកឈីបវិញ នឹងប្រើប្រាស់នូវឈីប Snapdragon 8 Elite 2 ដែលផលិតនៅលើបច្ចេកវិទ្យារបស់ខ្លួនផ្ទាល់តែម្តង។ លើសពីនេះទៅទៀត សម្រាប់ការអាប់ឌែតដ៏ធំមួយទៀតរបស់ Samsung ទៅលើ Galaxy S26 Ultra នោះ គឺផ្នែកអេក្រង់ ដោយពួកគេនឹងបង្កើនទំហំអេក្រង់ពី ៦,៨៦អ៊ីញ ទៅ ៦,៨៩អ៊ីញ វិញ ហើយគែម ទម្ងន់ ក៏ដូចជាកម្រាស់ទៀតសោកក៏នឹងកាន់តែមានភាពស្តើងជាងមុនផងដែរ។ ចំណែកផ្នែកកាមេរ៉ាវិញ នឹងផ្លាស់ប្តូរទៅប្រើសេនស័រ 1/1.1″ ដែលមានទំហំ 200 MP របស់ Sony វិញ ហើយលេន Telephoto ក៏នឹងទទួលបាននូវការអាប់ឌែតថ្មី ដែលមានទំហំ 12MP 3x Optical Zoom ផងដែរ។
គួរបញ្ជាក់សម្រាប់ Galaxy S26 Ultra នេះ នឹងប្រកាសចេញជាផ្លូវការនៅដើមឆ្នាំ២០២៦ ខាងហើយ ចុះបងប្អូនវិញ យល់យ៉ាងណាដែលចំពោះការអាប់ឌែតថ្មីរបស់ Galaxy S26 Ultra នេះ ថាពេញចិត្ត ឬមិនពេញចិត្ត កុំភ្លេចខមិនទៅខាងក្រោម៕