តាមសារព័ត៌មាន Dongchedi របស់ចិន បានអនុវត្តតេស្តធំមួយលើប្រព័ន្ធជំនួយបើកបរ (ADAS) ដល់រថយន្តចំនួន ៣៦គ្រឿង ក្នុងស្ថានភាពហានិភ័យចំនួន ១៥ ប្រភេទ។ ក្នុងនោះ មាន ៦តេស្ត សម្រាប់បើកល្បឿនលឿនលើផ្លូវលឿន (Expressway) និង ៩តេស្ត សម្រាប់បើកក្នុងទីក្រុង។
ចំណាត់ថ្នាក់ផ្នែកបើកលើផ្លូវល្បឿនលឿន (Highway ADAS Test) រថយន្តទាំង ៣៦ គ្រឿងត្រូវបានធ្វើតេស្តក្នុងស្ថានភាពច្រើនបែប ដូចជា៖បញ្ឈប់រថយន្តភ្លាមៗលើផ្លូវល្បឿនលឿន, ជៀសគម្រោងសំណង់, ជៀសសត្វព្រៃ។ សញ្ញា Y (Yes) មានន័យថា រថយន្តជៀសគ្រោះថ្នាក់បានដោយផ្លាស់ប្ដូរគន្លងផ្លូវ ឬ ប្រើប្រាស់ប្រព័ន្ធ (AEB) ជោគជ័យ, សញ្ញា N (No) មានន័យថារថយន្តបរាជ័យ (បុក)។
ចំណាត់ថ្នាក់ខ្ពស់បំផុត 1.Tesla Model 3 – 5/6 ស្ថានភាព, 2.Tesla Model X – ជួយជៀសសត្វព្រៃបាន តែមួយគ្រឿងគត់ ទាំង Model 3 និង Model X មិនមាន lidar បញ្ជាក់ទេ តែទទួលបានលទ្ធផលល្អបំផុត, 3.Wey Lanshan (Wey 07) – ប្រើ Coffee Pilot Ultra ADAS របស់ Great Wall Motor ទទួលបានលទ្ធផលល្អភ្លាមៗជាចំណាត់ថ្នាក់ទី 3 អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ
រថយន្តម៉ាកដូចគ្នា មានប្រព័ន្ធ ADAS ដូចគ្នា ប៉ុន្តែមានលទ្ធផលខុសគ្នាវាអាចបណ្តាលមកពី កំណែ Software ផ្សេងគ្នា, ទីតាំងសិនស័រខុសគ្នា
និងអង្គប្រតិបត្តិការកុំព្យូទ័រខុសគ្នា (ADAS chip)។
ចូលមកដល់ក្នុងក្រុងទីក្រុងម្តង (Urban ADAS Test) រថយន្តចំនួន 26 គ្រឿង ត្រូវបានធ្វើតេស្តលើស្ថានភាពក្នុងទីក្រុងចំនួន ៩ ប្រភេទ ដូចជា៖បើកចូលរង្វង់មូល,ផ្លូវបត់ត្រឡប់ក្រោយ (U-turn), ជួបអ្នកថ្មើរជើងឈើរឆ្លងកាត់ផ្លូវចៃដន្យ, ជួបអ្នកជិះ e-bike បញ្រ្ចាស់ផ្លូវ។
ចឹងសម្រាប់ចំណាក់ថ្នាក់ខ្ពស់បានទៅលើ Tesla Model X ទទួលបានលទ្ធផលល្អបំផុតម្ដងទៀត បញ្ជប់បាន 8/9 តេស្ត ដែលត្រូវតាមពីក្រោយដោយ៖ Luxeed R7 – ប្រើប្រព័ន្ធ Huawei ADS, និង Avatr 12 – ប្រើ Huawei ADS ដែរ។
សម្រាប់សេចក្តីសន្និដ្ឋានការធ្វើតេស្តនេះបង្ហាញថា បើទោះបីមានបច្ចេកវិជ្ជា ADAS ដូចគ្នា ការអនុវត្តនៅក្នុងពិភពជាក់ស្តែងអាចខុសគ្នាស្របតាម៖កម្លាំងប្រព័ន្ធគណនា (processing power), ចន្លោះពេលប្រតិបត្តិការ (reaction time), ការ Design របស់សិនស័រ និង Positioning ជាចុងក្រោយ Tesla បានបង្ហាញសមត្ថភាពខ្ពស់នៅលើកទាំងពីរផ្លូវលឿន និងក្នុងទីក្រុង បន្ទាប់មក Huawei ADS ក៏ជាបច្ចេកវិជ្ជាដែលមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ចិនបានធ្វើតេស្តប្រព័ន្ធ ADAS ដ៏ធំសម្រាប់រថយន្ត ៣៦ គ្រឿង តាមផ្លូវដែលមានហានិភ័យ ១៥ ប្រភេទ ដែលបង្កឲ្យមានគ្រោះថ្នាក់
1 Min Read