Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Lamborghini Temerario ឆ្នាំ 2026 ជារថយន្តដែលផ្តោតលើអារម្មណ៍រំភើបលើសពីការស្មាន
    យានយន្ត

    Lamborghini Temerario ឆ្នាំ 2026 ជារថយន្តដែលផ្តោតលើអារម្មណ៍រំភើបលើសពីការស្មាន

    July 22, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅក្នុងពិភពរថយន្ត Sport ប្រសិទ្ធភាពផ្នែកបច្ចេកទេសមិនមែនជារឿងតែមួយនោះទេ។ អ្វីដែលធ្វើឲ្យ Lamborghini ខុសគេគឺ បទពិសោធន៍នៃការបើកបរ និងសំឡេងម៉ាស៊ីន។ អតិថិជនជាច្រើននិយាយថា សំឡេងម៉ាស៊ីនគឺជាផ្នែកមួយសំខាន់បំផុតនៅក្នុងការជ្រើសរើសរថយន្ត Lambo។
    Temerario គឺជារថយន្តថ្មីដែលជំនួស Huracán (រថយន្តដែលលក់បានច្រើនជាងគេរបស់ក្រុមហ៊ុន) Lamborghini បានអភិវឌ្ឍម៉ាស៊ីន V8 twin-turbo 4.0 លីត្រ ថ្មីស្រឡាងដែលបង្កើតថាមពល 789 សេះ ហើយអាចបង្វិលរហូតដល់ 10,000 rpm—ខ្ពស់ជាងម៉ាស៊ីន V8 ផ្សេងទៀត។ Temerario ប្រើម៉ាស៊ីន V8 ជាមួយ ម៉ូទ័រអគ្គិសនី 147 សេះ ដែលភ្ជាប់នឹង crankshaft ដើម្បីជួយបំពេញខ្សែចន្លោះ turbo lag។ ជាមួយ turbo ធំ (ដែលស្ថិតលើក្បាលម៉ាស៊ីន), វាជាប្រព័ន្ធ hybrid (Plug-in Hybrid) ដូចជា Revuelto សម្រាប់ Temerario វាអាចប្រើអគ្គិសនីដាច់ដោយឡែកបានប្រហែល 5 km។
    Temerario មានល្បឿនបើកពី 0 ទៅ 60 mph ក្នុងរយៈពេល 2.4 វិនាទី ហើយ ពាក់កណ្តាល 1/4 mile ក្នុង 9.9 វិនាទី។ ទោះបីមានថាមពលខ្ពស់ជាង Huracán រហូតដល់ 276 សេះ ក៏ដោយ ប៉ុន្តែវាក៏មានទម្ងន់បន្ថែម ប្រហែល 650 ផោន ដោយសារផ្នែក Hybrid។ ប៉ុន្តែ Power-to-weight ratio នៅតែឈ្នះ។
    អ្វីដែលធ្វើអោយអ្នកស្រលាញ់ Lambo ពីបាកដកចិត្តនោះគឺ សំឡេងម៉ាស៊ីនមានលក្ខណៈហ័សរហួន, មានសម្លេងខ្លាំង នៅក្នុងរបៀបបើកបរដ៏រំភើបនោះគឺ Corsa mode, ដែលអ្នកបើកបរត្រូវលៃតម្រូវជើងដោយប្រើ Paddle Shift ដោយខ្លួនឯង។ បច្ចេកទេសនេះធ្វើឲ្យអ្នកបើកបរ មានអារម្មណ៍ឬភើបពេញបេះដូងតែម្តង ទោះជាយ៉ាងណា សំឡេងមិនខ្លាំងស្មើនឹង Huracán V10 ទេ ប៉ុន្តែនៅលើទីលាន Estoril ប្រទេសព័រទុយហ្គាល់ សំឡេងរបស់ Temerario គឺជាប្រភេទនិរន្តរភាពរវាងសំឡេងម៉ាស៊ីន និងខ្យល់ ដែលខុសពីសំឡេង V10 របស់ Huracán។Temerario មាន infotainment screen សម្រាប់អ្នកដំណើរ, infotainment 3-camera system ដើម្បីបង្ហាញនិងថតការបើកជាពិសេស។
    សម្រាប់​ Temerario មានតម្លៃចាប់ផ្ដើម ប្រហែល $390,000 (ច្រើនជាង Huracán ប្រហែល $130,000) វាក៏មានជម្រើស Alleggerita lightweight package ($49,113) ដែលបន្ថយទម្ងន់ 28 ផោន ហើយបើបងប្អូនចង់បានយ៉ាន់កង់ Carbon fiber ត្រូវចាយលុយបន្ថែម $26,200 ទៀត

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleម៉ាករថយន្តប្រណិត Yangwang របស់ BYD ត្រៀមជើងចូលទៅក្រឡុកទីផ្សារអឺរ៉ុបនៅឆ្នាំ ២០២៦ បន្ទាប់ពីម៉ាក Denza
    Next Article Qualcomm នឹងបញ្ចេញឈីប Snapdragon 8 Elite 2 របស់ខ្លួន នៅចុងខែកញ្ញា!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.