Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ម៉ាករថយន្តប្រណិត Yangwang របស់ BYD ត្រៀមជើងចូលទៅក្រឡុកទីផ្សារអឺរ៉ុបនៅឆ្នាំ ២០២៦ បន្ទាប់ពីម៉ាក Denza
    យានយន្ត

    ម៉ាករថយន្តប្រណិត Yangwang របស់ BYD ត្រៀមជើងចូលទៅក្រឡុកទីផ្សារអឺរ៉ុបនៅឆ្នាំ ២០២៦ បន្ទាប់ពីម៉ាក Denza

    July 22, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ម៉ាករថយន្តថាមពលថ្មីប្រណិត Yangwang របស់ BYD នឹងចូលទីផ្សារអឺរ៉ុបនៅឆ្នាំ 2026 ដើម្បីប្រកួតប្រជែងជាមួយ Bentley, Porsche, Lotus និង Ferrari។ វានឹងទៅតាមក្រោយម៉ាកថ្នាក់ខ្ពស់ Denza ដែលមានផែនការចូលទីផ្សារនៅដើមឆ្នាំក្រោយ ម៉ូដែលដែលលក់ដាច់បំផុតរបស់ Yangwang នៅចិនបច្ចុប្បន្នគឺ U8 SUV ទំហំធំដែលមានសម្ថភាពអាចអណ្ដែតលើទឹកបានជាប្រភេទ EREV។
    Yangwang ត្រូវបានBYD ដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងប្រទេសចិនកាលពីខែមករា ឆ្នាំ 2023 ម៉ូដែលដំបូងគឺ Yangwang U8 SUV បានចាប់ផ្តើមលក់ក្នុងស្រុកចាប់ពីថ្ងៃទី 20 កញ្ញា 2023 ហើយក្លាយជារថយន្តផលិតច្រើនដែលមានតម្លៃថ្លៃបំផុតនៅចិន ដោយមានតម្លៃ  151,750 ដុល្លារ។ នៅថ្ងៃទី 25 កុម្ភៈ 2024 Yangwang បានដាក់ឲ្យដំណើរការ U9 EV Supercar ដែលមានតម្លៃ 234,100 ដុល្លារ ម៉ូដែលទីបីរបស់ខ្លួនគឺ Yangwang U7 Sedan ដែលមានតម្លៃ 87,520 ដល់ 98,660 ដុល្លារ បានចូលទីផ្សារចិននៅថ្ងៃទី 27 មីនា 2025។
    មុននេះមានការរិះគន់ជាច្រើនអំពីផែនការចូលទីផ្សារអន្តរជាតិរបស់ Yangwang ប៉ុន្តែ BYD បានបង្កើនការចាប់អារម្មណ៍នេះដោយបង្ហាញ Yangwang U8 SUV ក្នុងកម្មវិធី Geneva Motor Show 2024 នៅខែកុម្ភៈ កាលពីខែកក្កដា ឆ្នាំមុន ក៏មានការបង្ហាញរថយន្តពីរម៉ូដែលនៅ Goodwood Festival of Speed 2024 ផងដែរ ទោះជាយ៉ាងណា មិនមានការបញ្ជាក់ផ្លូវការអំពីការចូលទីផ្សារអឺរ៉ុបនោះឡើយ។
    ការបញ្ជាក់ការចូលទីផ្សារអឺរ៉ុបរបស់ Yangwang នៅថ្ងៃទី 21 កក្កដា អនុប្រធាន BYD អ្នកស្រី Stella Li បានបញ្ជាក់ជាផ្លូវការទៅកាន់ទស្សនាវដ្តី Autocar របស់អង់គ្លេសថា ក្រុមហ៊ុនមានផែនការ នាំម៉ាក Yangwang ចូលទៅអឺរ៉ុប ដែលវានឹងទៅតាមក្រោយម៉ាក Denza ដែលមានផែនការចូលដំណើរការនៅដើមឆ្នាំ 2026។ ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានអំពីម៉ូដែលដែលនឹងដាក់លក់នៅអឺរ៉ុបនោះទេ ប៉ុន្តែបើតាមគេវិភាគមានតែ Yangwang U8 SUV ទេជាម៉ូដែលដំបូងនៃម៉ាកនេះនៅអឺរ៉ុប។
    Yangwang U8 គឺជា SUV ទំហំធំ ដែលមានវិមាត្របណ្តោយ 5319/ទទឹង 2050/កម្ពស់ 1930 មម និង គម្លាតកង់ 3050 មម។ ផ្នែកខាងមុខរបស់វាមានប៉ាណាធំ, ភ្លើងបំភ្លឺ LED និងភ្លើងធំភ្ជាប់ជាមួយ bumper វាភ្ជាប់ដោយ LiDAR នៅលើដំបូល, swing-out tailgate, និង ទ្វារដែលអាចបិទបើក Auto បាន។
    Yangwang U8 ប្រើ suspension hydraulic DiSus-P និងម៉ូទ័រអគ្គិសនី ៤ គ្រឿង សរុបថាមពល 880 kW (1,180 hp) និងកម្លាំងរមួល 1,280 Nm ។ វាមានម៉ាស៊ីនសាំង 2.0L ដើរជាជំនួយផលិតអគ្គិសនី។ វាអាចបើកពី 0 ទៅ 100km/h ក្នុងរយៈពេល 3.6 វិនាទី។ មានអាគុយ LFP ទំហំ 49.05 kWh ដែលអាចបើកបានចម្ងាយ 180km, ចម្ងាយសរុបបង្រួម (mixed range) អាចឈានដល់ 1,000km។ ចំណុចពិសេសបំផុតរបស់រថយន្តនេះគឺ អាចអណ្ដែតលើទឹក និងជិះលើទឹកបាន 3km/h។

    ខាងក្នុង Yangwang U8 មានកៅអីចំនួន ៥ Console កណ្តាលមានអេក្រង់ 23.6 inch សម្រាប់អ្នកបើកបរ, អេក្រង់បង្ហាញ់ព័ត៌មាន 12.8 inch, និងអេក្រង់ 23.6 inch សម្រាប់អ្នកអង្គុយខាងក្រោយ។ រថយន្តក៏មាន head-up display 70-inch និង 22 speaker Dynaudio។
    យោងតាម China EV DataTracker, Yangwang U8 បានដឹកជញ្ជូនចំនួន 10,126 គ្រឿង អោយទៅអតិថិជនកាលពីខែវិច្ឆិកា 2023 ដល់ខែមិថុនា 2025។ ទោះជាយ៉ាងណា ក្រោយៗមកនេះការលក់បានធ្លាក់ចុះ មានតែ 94 គ្រឿង ត្រូវបានលក់ក្នុងខែឧសភា 2025 និង 64 គ្រឿង ក្នុងខែមិថុនា 2025។

    ពាណិជ្ជកម្ម
    BYD Yangwang Yangwang U8
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្ត Mini Ven ថ្មីរបស់ Faraday Future គឺជារថយន្ត Wey Gaoshan 9 ដែលបានធ្វើការកែប្រែថ្មីពី GWM និងនឹងត្រូវបានប្រមូលផ្តុំជា SKD ដើម្បីជៀសវាងពន្ធអគ្គីសនីនៅសហរដ្ឋអាមេរិក
    Next Article Lamborghini Temerario ឆ្នាំ 2026 ជារថយន្តដែលផ្តោតលើអារម្មណ៍រំភើបលើសពីការស្មាន

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.