ក្រុមហ៊ុន Faraday Future បានចេញបង្ហាញរថយន្ត Mini Ven អគ្គិសនីថ្មី FX Super One នៅទីក្រុងឡូសអាន់ជេលេសកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមអ្នកសាព័ត៌មានអន្តរជាតិបានសង្ស័យថា រថយន្តថ្មីនេះមានរូបរាងស្រដៀងនឹង Wey Gaoshan របស់ក្រុមហ៊ុន Great Wall Motor (GWM) ដែលជាក្រុមហ៊ុនឯកជនធំបំផុតមួយនៅប្រទេសចិន។ យោងតាមប្រភពរបស់ CarNewsChina ដែលជិតស្និទ្ធជាមួយ GWM បានបញ្ជាក់ថា Faraday Future កំពុងទិញរថយន្ត EV នេះពី GWM និងមានការពិភាក្សាអំពីរបៀបជៀសវាងពន្ធ EV នៅពេលនាំចូលទៅសហរដ្ឋអាមេរិក។
សម្រាប់ចម្លើយនោះគឺដូចដែលក្រុមអ្នកសាព័ត៌មានអន្តរជាតិបានសង្ស័យមែន “ វាជារថយន្ត Wey Gaoshan 9 ពិតប្រាកដដោយ GWM បានធ្វើការជាមួយពួកគេ (Faraday Future) ប្រហែលមួយឆ្នាំរួចមក។ ពួកគេបានពិចារណាអំពីការបម្លែងម៉ូឌែលនិងស្នើសុំការកែប្រែបន្ថែម ប៉ុន្តែពួកគេមិនអាចបំពេញបរិមាណបញ្ជាទិញអប្បបរមា (MOQ) ដែលតម្រូវឱ្យវិនិយោគលើឧបករណ៍ផលិតថ្មីបានឡើយ” ប្រភពមិនបង្ហាញឈ្មោះបានប្រាប់ CarNewsChina ដូច្នេះ។
Wey គឺជាផ្នែកម៉ាករថយន្តអគ្គិសនីថ្នាក់ខ្ពស់របស់ GWM Wey Gaoshan គឺជាស៊េរី MPV ដែលបានដាក់ឱ្យប្រើប្រាស់នៅខែកុម្ភៈ ឆ្នាំ 2023 ហើយមានឈ្មោះអន្តរជាតិ Wey 80 នៅខែឧសភា 2025 ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចិន វាមានលក់បានល្អ យោងតាមទិន្នន័យ China EV DataTracker មានចំនួន 5,949 គ្រឿងត្រូវបានបញ្ជូនក្នុងខែមិថុនា។ Gaoshan 8 និង Gaoshan 9 គឺមានជំរើសពីរដែលមានលក់បច្ចុប្បន្ន Gaoshan 8 គឺជារថយន្តស៊េរីចូលមកក្នុងតម្លៃសមរម្យជាង ខណៈដែល Gaoshan 9 ធំជាង និងថ្លៃជាង។
CarNewsChina បានប្រៀបធៀបផ្នែកខាងក្នុងរបស់ Wey Gaoshan ជាមួយរូបភាពផ្លូវការដែលបានចេញផ្សាយដោយ Faraday Future ហើយបានរកឃើញថា ផ្នែកខាងក្នុងស្រដៀងគ្នា 100% មានតែផ្លាស់ប្ដូរលូហ្គោប៉ុណ្ណោះ ដំបូលកញ្ចក់ពីរជាន់, ប៊ូតុងបញ្ជារ, អេក្រង់ ត្រួតពិនិត្យកណ្តាល, អេក្រង់ LCD បីផ្នែក និងអេក្រង់បង្ហាញនៅជួរទីពីរទាំងអស់សុទ្ធតែដូចគ្នា។
Faraday Future មិនបានប្រកាសព័ត៌មានបច្ចេកទេសច្រើនអំពី FX Super One ទេ លើកលែងតែគម្លាតកង់ប្រវែង 130 អ៊ីញ (ប្រហែល 3,302 mm) និងទំហំឃ្លុបក្រោយ 320 លីត្រ ពួកគេក៏ប្រកាសថាមានជម្រើសអគ្គិសនីសុទ្ធ និង plug-in hybrid បូកជាមួយជម្រើសកៅអី 4, 6, និង 7។ Wey Gaoshan 9 មានគម្លាតកង់ប្រហែល 3275 mm (128.9 អ៊ីញ) និងទំហំឃ្លុបក្រោយ 315 លីត្រ (ពេលបង្វិលកៅអីជួរទី៣ អាចទៅដល់ទំហំ 1,975 លីត្រ)។ វាមានទំហំបណ្តោយ 5410/ទទឹង 1960/កម្ពស់ 1890 mm ហើយមានទម្ងន់ 2,880 kg។
Wey Gaoshan 9 មានម៉ាស៊ីន turbocharged 1.5L ផលិតថាមពល 125 kW បន្ថែមជាមួយម៉ូទ័រអគ្គិសនីពីរគ្រឿង 80 kW និង 170 kW ដែលមានថាមពលសរុប 337 kW (452 hp) និងប្រព័ន្ធ 4WD ជាមូលដ្ឋាន។ សម្រាប់ថ្មមានសមត្ថភាព 51.55 kWh (NMC chemistry) ផ្តល់ចម្ងាយបើក 201 km (CLTC) និងកំណត់ការស៊ីសាំង 58 លីត្រ អាចធ្វើដំណើរបានសរុប 963 km។
Faraday Future នឹងនាំចូលរថយន្តនេះទៅសហរដ្ឋអាមេរិកជារបៀប SKD (Semi-Knocked Down) ដែលជាវិធីនាំចូលដោយបំបែករថយន្តជាផ្នែកៗ មិនមែនជារថយន្តពេញលេញ ដើម្បីជៀសវាងពន្ធអគ្គិសនី ដោយប្រភពបានបញ្ជាក់ថា៖ “ពួកគេមិនអាចនាំចូល Gaoshan ពេញលេញទៅសហរដ្ឋអាមេរិកបានទេ ព្រោះពន្ធនឹងធ្វើឱ្យតម្លៃខ្ពស់ ដូច្នេះពួកគេចាប់អារម្មណ៍បំលែងជារបៀប SKD ហើយនឹងបញ្ចប់ការប្រមូលផ្តុំនៅរោងចក្ររបស់ខ្លួនក្នុងកាលីហ្វ័រញ៉ា។”
សម្រាប់ឧទាហរណ៍៖ BYD ក៏បានប្រើ CKD (Complete Knock-Down) ក្នុងរោងចក្រ EV ថ្មីនៅប្រេស៊ីល ដើម្បីផលិត BYD Seagull ហើយបានចាប់ផ្ដើមផលិតជាស្ថានីយ៍ក្នុងស្រុក ដូចជាសម្បទានសំបក Continental ។
រថយន្ត Mini Ven ថ្មីរបស់ Faraday Future គឺជារថយន្ត Wey Gaoshan 9 ដែលបានធ្វើការកែប្រែថ្មីពី GWM និងនឹងត្រូវបានប្រមូលផ្តុំជា SKD ដើម្បីជៀសវាងពន្ធអគ្គីសនីនៅសហរដ្ឋអាមេរិក
2 Mins Read