Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចិន បង្ហាញបច្ចេកវិទ្យាថ្មី អាចបម្លែងធូលីនៅលើព្រះច័ន្ទទៅជាឧស្ម័នឥន្ធនៈសម្រាប់ប្រើប្រាស់នៅក្នុងវិស័យអវកាសរបស់ខ្លួន!
    ព័ត៌មានថ្មីៗ

    ចិន បង្ហាញបច្ចេកវិទ្យាថ្មី អាចបម្លែងធូលីនៅលើព្រះច័ន្ទទៅជាឧស្ម័នឥន្ធនៈសម្រាប់ប្រើប្រាស់នៅក្នុងវិស័យអវកាសរបស់ខ្លួន!

    July 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងនោះ បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវចិនដែលដឹកនាំដោយ
    សាស្ត្រាចារ្យ Lu Wang នៅក្នុងសាកលវិទ្យាល័យចិនហុងកុងក្រុង Shenzhen (City University of Hong Kong, Shenzhen Campus) និងមានឈ្មោះថា photothermal strategy ។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ នៅធ្វើការជាក់ស្តែងបច្ចេកវិទ្យាថ្មីមួយនេះនឹងប្រើប្រាស់នូវពន្លឺព្រះអាទិត្យ ដើម្បីបម្លែងទៅជាកំដៅ ហើយបន្ទាប់មកពួកគេនឹងប្រើប្រាស់នូវកំដៅដែលបម្លែងបាននេះដើម្បីទាញយកទឹកនៅលើផ្ទៃព្រះច័ន្ទ ហើយបន្ទាប់មក នឹងប្រើប្រាស់នូវទឹកទាំងនេះមកផ្សំជាមួយឧស្ម័នកាបូនឌីអុកស៊ីត (CO₂) ដែលយានអវកាស ឬអវកាសយានិកបានបញ្ចេញ សម្រាប់បង្កើតជាប្រតិកម្មគីមី ហើយក្នុងនោះតាមរយៈបច្ចេកវិទ្យាថ្មីមួយនេះ ពួកគេគឺអាចបង្កើតបានជាអុកស៊ីហ្សែន (O₂), អ៊ីដ្រូសែន (H₂) និងកាបូនម៉ូណូអុកស៊ីត (CO) ដែលឧស្ម័នទាំងនេះគឺមានសារៈសំខាន់ជាខ្លាំងនៅក្នុងវិស័យអវកាស។

    គួរបញ្ជាក់ថា នៅក្នុងការពិសោធន៍បច្ចេកវិទ្យាថ្មីមួយនេះ អ្នកវិទ្យាសាស្រ្តចិនគឺបានប្រើប្រាស់នូវសំណាកធូលីពិតៗដែលត្រូវបាននាំយកមកពីផ្ទៃព្រះច័ន្ទ ហើយបច្ចេកវិទ្យាថ្មីនេះទៀតសោកក៏នឹងជួយកាត់បន្ថយការពឹងផ្អែកនៅលើធនធានជាច្រើនពីផែនដីនៅក្នុងគម្រោងសាងសង់មូលដ្ឋាននៅលើព្រះច័ន្ទក្នុងឆ្នាំ 2035 ខាងមុខរបស់ពួួកគេផងដែរ៕

    ប្រភពៈ Digital Watch Observatory

    China Moon
    Share. Facebook Telegram WhatsApp
    Previous Articleអាមេរិក នឹងប្រកាសចេញច្បាប់ថ្មី ដើម្បីហាមឃាត់ការប្រើបច្ចេកវិទ្យារបស់ចិននៅក្នុងបណ្តាញខ្សែកាបក្រោមសមុទ្ររបស់ខ្លួន!
    Next Article Huawei នឹងដាក់ឲ្យដំណើរការយីហោរថយន្តអគ្គិសនីម៉ាកទី ៥ ជាមួយរថយន្ត SUV ម៉ូដែល Shangjie H5 ដែលផលិតដោយក្រុមហ៊ុន SAIC

    Related Posts

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.