Browsing: Moon

បន្ទាប់ពីសម្លឹងឃើញនូវគម្រោងផ្នែកអវកាសជាច្រើនរបស់សហរដ្ឋអាមេរិក និងប្រទេសចិន ពេលនេះ ប្រទេសរុស្ស៊ី ដែលជាប្រទេសមហាអំណាចមួយរបស់ពិភពលោក បានប្រកាសបង្ហាញចេញនូវផែនការថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងធ្វើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ។ ក្នុងនោះ សម្រាប់គម្រោងសាងសង់នេះ ប្រទេសរុស្ស៊ីផ្ទាល់ គឺមានគម្រោងដំណើរការនូវរោងចក្រថាមពលនុយក្លេអ៊ែរនេះ ដើម្បីផ្គត់ផ្គង់ថាមពលដល់យានអវកាស ស្ថានីយ៍ស្រាវជ្រាវ មជ្ឈមណ្ឌលទិន្នន័យ និងមន្ទីរពិសោធន៍របស់ខ្លួន។ ក្រៅពីនេះ វាក៏នឹងក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់គាំទ្រកម្មវិធីស្រាវជ្រាវរួមគ្នារវាងប្រទេសរុស្ស៊ី និងប្រទេសចិន ក្នុងការបង្កើតស្ថានីយ៍អវកាសចរណ៍អចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទ…

ក្នុងនោះ បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវចិនដែលដឹកនាំដោយសាស្ត្រាចារ្យ Lu Wang នៅក្នុងសាកលវិទ្យាល័យចិនហុងកុងក្រុង Shenzhen (City University of Hong Kong, Shenzhen Campus) និងមានឈ្មោះថា photothermal strategy ។ ជាមួយគ្នានេះ…

បន្ទាប់ពីឃើញអាមេរិកគ្រោងនឹងបើកឲប្រើនូវសណ្ឋាគារអវកាសនៅលើលំហនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ ពេលនេះ ចិនកំពុងរៀបចំនូវផែនការថ្មីមួយរបស់ខ្លួន ដោយគ្រោងនឹងសាងសង់នូវបណ្តុំអគារច្រើននៅលើឋានព្រះច័ន្ទ ដែលជាជម្រកអចិន្ត្រៃយ៍សម្រាប់មនុស្សធ្វើការរស់នៅនាពេលអនាគត។ ក្នុងនោះ ក្នុងគម្រោងនេះ ចិនគឺមានគោលបំណងប្រើប្រាស់នូវបច្ចេកវិទ្យា 3D ជំនាន់ថ្មីរបស់ខ្លួន ដើម្បីបោះពុម្ពឥដ្ឋជាច្រើនដោយប្រើប្រាស់នូវធូលីដីលើផ្ទៃព្រះច័ន្ទផ្ទាល់ជាសម្ភារៈគោល ពោលគឺវិធីសាស្ត្រនេះនឹងជួយកាត់បន្ថយនូវការចំណាយជាច្រើនសម្រាប់ការសាងសង់នេះ និងការដឹកជញ្ជូនសម្ភារៈពីផែនដីទៅកាន់ឋានព្រះច័ន្ទ។ គួរបញ្ជាក់ថា ចិនគ្រោងនឹងចាប់ផ្ដើមការសាងសង់នូវបណ្តាញអគារនៅលើឋានព្រះច័ន្ទទាំងនេះនៅដើមឆ្នាំ 2028 ខាងមុខ ដោយរួមបញ្ចូលនូវកន្លែងចុះចត, ស្ថានីយ៍ស្រាវជ្រាវ,…