Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Huawei នឹងដាក់ឲ្យដំណើរការយីហោរថយន្តអគ្គិសនីម៉ាកទី ៥ ជាមួយរថយន្ត SUV ម៉ូដែល Shangjie H5 ដែលផលិតដោយក្រុមហ៊ុន SAIC
    ព័ត៌មានថ្មីៗ

    Huawei នឹងដាក់ឲ្យដំណើរការយីហោរថយន្តអគ្គិសនីម៉ាកទី ៥ ជាមួយរថយន្ត SUV ម៉ូដែល Shangjie H5 ដែលផលិតដោយក្រុមហ៊ុន SAIC

    July 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Shangjie (尚界) គឺជាយីហោរួមរបស់ Huawei និង SAIC ហើយជាម៉ាកទី ៥ ដែលស្ថិតក្រោមសម្ព័ន្ធ HIMA (Harmony Intelligent Mobility Alliance) ដែលគ្រប់គ្រងដោយ Huawei។ ម៉ូដែលដំបូងគេរបស់ម៉ាកនេះគឺ Shangjie H5 SUV ដែលនឹងបញ្ចេញជាផ្លូវការនៅខែកញ្ញា ខណៈដែលបានបង្ហាញព័ត៌មានបច្ចេកទេសពីសំណាក់ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា (MIIT) របស់ចិន។
    Shangjie គឺជាយីហោដែលមានតម្លៃសំរម្យបំផុតក្នុងចំណោមយីហោទាំង ៥ របស់ HIMA ដែលមានគោលដៅដាក់លក់សម្រាប់ អ្នកទិញវ័យក្មេង ផ្សេងពីយីហោ ៤ មុន (ដូចជា Aito, Luxeed, Stelato និង Maextro) ដែលផ្ដោតលើទីផ្សារថ្នាក់លើ ឬក៏ថ្នាក់ប្រណិត។
    រូបភាពផ្លូវការខ្លះៗបានបង្ហាញមុននេះហើយ ចុងសប្តាហ៍នេះ MIIT បានបោះពុម្ពឯកសារដាក់ពាក្យចុះបញ្ជីសម្រាប់រថយន្ត H5 ដែលបង្ហាញពីពត៌មានលម្អិតអំពីប្រព័ន្ធចលនា បន្ទាប់មកក្រុមហ៊ុនក៏បានបញ្ចេញព័ត៌មានបន្ថែមផងដែរ។ ដូចជាម៉ូដែលចុងក្រោយៗរបស់ HIMA រថយន្តនេះមានជម្រើសទាំង រថយន្តអគ្គិសនីសុទ្ធ (BEV) និង ស៊េរីជាប្រភេទអគ្គិសនីមានម៉ាស៊ីនបន្ថែមចម្ងាយ (EREV)។ សម្រាប់អគ្គិសនីសុទ្ធ (BEV) មានចម្ងាយដែលវាស់វេងដោយ (CLTC range) 655 គីឡូម៉ែត្រ និង EREV មានចម្ងាយ 1,300 គីឡូម៉ែត្រម៉ាស៊ីនសាំង+ជាមួយអគ្គិសនី។
    រថយន្តនេះនឹងមានប្រព័ន្ធជំនួយអ្នកបើកបរ Huawei ADS 4 (ADAS) ដែលប្រើសិនស័រដូចជា lidar តម្លើងនៅលើកញ្ចក់ខាងមុខ។
    ទំហំរថយន្ត H5 ជាមធ្យមមានប្រវែងបណ្តោយ 4,780 មម, ទទឹង 1,910 មម, កម្ពស់ 1,657 មម, គម្លាតពីកង់មុខទៅកង់ក្រោយ 2,840 មម ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា (MIIT) របស់ចិន បញ្ជាក់ថា ជំនាន់ BEV មានម៉ូទ័រមួយគ្រឿងប៉ុណ្ណោះ (single motor) ដោយមានជម្រើសពីរ៖ 1.ម៉ូទ័រ 150 kW ជាមួយថ្ម LFP និង 2.មានម៉ូទ័រ 180 kW ជាមួយថ្ម NMC ដែលម៉ូទ័រទាំងពីរផលិតដោយ SAIC, ខណៈថ្មទាំងពីរផលិតដោយ CATL (មិនទាន់បង្ហាញសមត្ថភាពស្តុកថ្ម)។ សម្រាប់ EREV ជាប្រភេទមានម៉ាស៊ីនបន្ថែមចម្ងាយ មានម៉ូទ័រអគ្គិសនី 150 kW និងម៉ាស៊ីនសាំង 1.5 លីត្រ (ICE) ដែលមានកម្លាំងបន្ថែមបាន 72 kW។
    យីហោ Shangjie ត្រូវបានប្រកាសនៅខែមេសា ដោយនាយក Huawei លោក Richard Yu នៅខែមុន ការសាកល្បងបើករថយន្តនេះបានបង្ហាញតាមរូបថតលួចថតនៅចិន។ ពាក្យ “Shangjie” គ្រាន់តែជាការ បកស្រាយអក្សរចិនជាអង់គ្លេស (phonetic) ប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងផ្ដល់ឈ្មោះអង់គ្លេសផ្លូវការនៅចុងឆ្នាំនេះ។ Huawei បានបង្ហាញថា តម្លៃរថយន្តនេះនឹងក្រោម 20,200 ដុល្លារអាមេរិក។

    ពាណិជ្ជកម្ម
    Huawei SAIC
    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញបច្ចេកវិទ្យាថ្មី អាចបម្លែងធូលីនៅលើព្រះច័ន្ទទៅជាឧស្ម័នឥន្ធនៈសម្រាប់ប្រើប្រាស់នៅក្នុងវិស័យអវកាសរបស់ខ្លួន!
    Next Article ចិន ប្រកាសបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីថ្មី អាចផលិតថាមពលអគ្គិសនីបានដល់ ៣០០ពាន់លានគីឡូវ៉ាត់ម៉ោង ឯណ្ណោះ នៅក្នុងមួយឆ្នាំ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.