Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Ford Bronco បានបន្ថែមម៉ូដែល EREV និង BEV នៅចិន ដោយប្រើថ្ម 105 kWh របស់ BYD ដែលអាចបើកបាន 650 គម
    យានយន្ត

    Ford Bronco បានបន្ថែមម៉ូដែល EREV និង BEV នៅចិន ដោយប្រើថ្ម 105 kWh របស់ BYD ដែលអាចបើកបាន 650 គម

    July 18, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Ford បានបង្ហាញម៉ូដែលអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីបន្ថែមចម្ងាយ (EREV) របស់រថយន្ត Ford Bronco នៅក្នុងប្រទេសចិន។ រថយន្តអគ្គិសនីថ្មីនេះនឹងផលិតដោយក្រុមហ៊ុនរួម Jiangling Motors (JMC) និង Ford នៅខេត្ត Jiangxi។ វានឹងមាន lidar, ប្រើថ្មពីក្រុមហ៊ុន BYD ហើយមានចម្ងាយបើកដែលមានការវ៉ាស់វេងដោយ CLTC រហូតដល់ 650 គីឡូម៉ែត្រ។
    Ford China បានបង្ហាញរូបភាពជាប្រភេទ teaser តែប៉ុណ្ណោះ ប៉ុន្តែអំណោយផលនៃឯកសារចុះឈ្មោះនៅក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) បានបង្ហាញលម្អិតអំពីពត៌មានបច្ចេកទេសសំខាន់ៗរបស់រថយន្តនេះ។
    Ford Bronco EV ជា SUV មាន 5 កៅអីមានទំហំ ប្រវែងបណ្តោយ 5,025 មម, ទទឹង៖ 1,960 មម, កម្ពស់៖ 1,815 មម, ចន្លោះកង់មុខទៅក្រោយ 2,950 មម មិងមានទំងន់ទំនេរ 2,630 គីឡូក្រាម។
    រថយន្តអគ្គិសនីសុទ្ធនេះមានប្រព័ន្ធ (AWD) ដោយមានម៉ូទ័រខាងមុខ 130 kW និងម៉ូទ័រខាងក្រោយ 202 kW ដែលផ្ដល់កម្លាំងសរុប 232 kW (311 សេះ)។ ល្បឿនអតិបរមា 170 គីឡូម៉ែត្រក្នុងម៉ោង។
    Bronco EV ប្រើថ្ម Lithium Iron Phosphate (LFP) បែប blade ជាផលិតផលរបស់ BYD មានសមត្ថភាព 105.4 kWh ដែលអាចបើកបានរហូតដល់ 650 គម (តាមស្តង់ដារ CLTC)។ រូបភាពពីឯកសារពី MIIT បង្ហាញថា រថយន្តនេះមាន lidar នៅខាងលើកញ្ចក់មុខ បញ្ជាក់ថា Ford មានគម្រោងបន្ថែមប្រព័ន្ធជំនួយអ្នកបើក Advanced ADAS ចូលទៅក្នុង Bronco ជំនាន់ថ្មីនេះ។
    ម៉ូដែល Hybrid EREV (Extended-Range Electric Vehicle) របស់ Ford Bronco ម៉ូដែលនេះនឹងប្រើម៉ូទ័រអគ្គិសនីខាងមុខដូចគ្នា និងម៉ូទ័រខាងក្រោយ 180 kW ដែលមានកម្លាំងតិចជាង លើសពីនេះ វានឹងមានម៉ាស៊ីនសាំង 1.5 លីត្រ ដែលផ្ដល់ថាមពល 110 kW។ ជារថយន្ត EREV, ម៉ាស៊ីនសាំងមិនភ្ជាប់ផ្ទាល់ទៅនឹងកង់ទេវាធ្វើតួនាទីជាឧបករណ៍បង្កើតថាមពលសម្រាប់សាកថ្មឬជួយម៉ូទ័រអគ្គិសនី។
    Bronco EREV មានថ្ម 43.7 kWh អាចបើកដោយអគ្គិសនីសុទ្ធបាន 220 គីឡូម៉ែត្រ បើបញ្ចូលជាមួយម៉ាស៊ីនសាំង 1.5L វាអាចបើកបានសរុបរហូតដល់ 1,220 គីឡូម៉ែត្រ និងទំងន់ទទេរគឺ 2,510 គីឡូក្រាម។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្ត SAIC និង Alibaba បានបញ្ចេញ IM LS9 EREV មានកម្លាំង 673 សេះ បង្ហាញផ្លូវការនៅចិន ក្នុងត្រីមាសទី 4
    Next Article Huawei នឹងបញ្ចេញស្មាតហ្វូនបត់ ៣ តង់ថ្មីរបស់ខ្លួននៅចុងឆ្នាំនេះ!

    Related Posts

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.