Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្ត SAIC និង Alibaba បានបញ្ចេញ IM LS9 EREV មានកម្លាំង 673 សេះ បង្ហាញផ្លូវការនៅចិន ក្នុងត្រីមាសទី 4
    យានយន្ត

    រថយន្ត SAIC និង Alibaba បានបញ្ចេញ IM LS9 EREV មានកម្លាំង 673 សេះ បង្ហាញផ្លូវការនៅចិន ក្នុងត្រីមាសទី 4

    July 18, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នេះជារថយន្ត SUV ម៉ូដែលអគ្គិសនី (EREV) ទំហំធំពីក្រុមហ៊ុន IM Motors ការបង្ហាញជាផ្លូវការរបស់វាត្រូវបានកំណត់ក្នុងត្រីមាសទី 4 នៃឆ្នាំនេះ។ រថយន្តថ្មីនេះត្រូវបានគេឃើញនៅចុងខែមិថុនាឆ្នាំនេះក្នុងប្រទេសចិន បន្ទាប់ពីចេញជាផ្លូវការ វានឹងច្របាច់ជាមួយ Li L9 និង Denza N9 ជាគូប្រកួតផ្ទាល់។ IM Motors គឺជាគម្រោងរួម រវាងក្រុមហ៊ុន SAIC និង Alibaba បច្ចុប្បន្ន IM Motors មានផលិតផលចេញលក់រួចរួមមាន IM L6, LS6, LS7 និង L7។
    រថយន្ត SUV មាន 6 កៅអី IM LS9 មានទំហំបណ្តោយ 5279 មម/ ទទឹង 2000 មម/ កម្ពស់ 1806 មម ដោយមានចន្លោះកង់ 3160 មម និងមានទំងន់ទំនេរ 2,695 គីឡូក្រាម។ វារចនាជាប្រភេទ 2+2+2 វាមានជម្រើសទំហំកង់រួមមាន 255/50 R20, 265/45 R21 និង HL265/40 R22។
    IM Motors បានចេញរូបផ្លូវការរបស់ IM LS9 ផ្នែកខាងមុខមានរចនាផ្ទៃបិទជិត និងមានរាងជាខ្សែរបន្ទាត់លើ hood ម៉ាស៊ីន និងពន្លឺរាងអក្សរទី “T” ដែលភ្ជាប់ជាបន្ទាត់ពីចំហៀងមួយទៅមួយ។ បន្ទះ Chrome ត្រូវបានប្រើនៅផ្នែកខាងមុខ ខាងក្រោយ ក្រោមទ្វារថយន្ត និងបង្អួច។ វាបំពាក់ដោយ lidar នៅលើដំបូល ប្រព័ន្ធបើកបរដែលបានផ្ដល់សញ្ញារដោយ Momenta។
    IM LS9 មានម៉ាស៊ីន 1.5T ជាម៉ាស៊ីនបន្ថែមថាមពល មានកម្លាំងអតិបរមា 114 គីឡូវ៉ាត់ (153 សេះ) រួមគ្នាជាមួយម៉ូទ័រអគ្គិសនីពីរខាងមុខ និងខាងក្រោយ មានកម្លាំង 160 គីឡូវ៉ាត់ (215 សេះ) និង 230 គីឡូវ៉ាត់ (308 សេះ)  ដោយវាមានល្បឿនអតិបរមាគឺ 220 គីឡូម៉ែត្រក្នុងមួយម៉ោង។
    ក្នុងពេលដូចគ្នា IM LS9 មានផែនការត្រូវបំពាក់ជាមួយថ្ម Freevoy របស់ CATL ដែលអាចផ្ដល់ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធដល់ទៅ 450 គីឡូម៉ែត្រ និងបំពាក់បច្ចេកវិទ្យា X-by-Wire ជំនាន់ទី 3 របស់ IM Motors ដែលអាចបំពេញការបត់កង់មុខនិងក្រោយ និងការបញ្ជាកង់ទាំងបួនកង់ផ្ទាល់ (four-wheel vector power control)។

    ពាណិជ្ជកម្ម
    Denza N9 IM L6 IM Motors Li L9 LS6 LS7
    Share. Facebook Telegram WhatsApp
    Previous ArticleOpenAI នឹងបញ្ចូលប្រព័ន្ធទូទាត់ប្រាក់ទៅក្នុង ChatGPT ដើម្បីរកចំណូលបន្ថែមពីការទិញទំនិញតាមកម្មវិធីរបស់ខ្លួន!
    Next Article Ford Bronco បានបន្ថែមម៉ូដែល EREV និង BEV នៅចិន ដោយប្រើថ្ម 105 kWh របស់ BYD ដែលអាចបើកបាន 650 គម

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.