Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រូបភាពផ្លូវការរបស់រថយន្ត Station Wagon ដំបូងរបស់ HIMA – Stelato S9T – ត្រូវបានបង្ហាញជាសាធារណៈ និងនឹងបើកលក់នៅពាក់កណ្តាលឆ្នាំនេះ
    យានយន្ត

    រូបភាពផ្លូវការរបស់រថយន្ត Station Wagon ដំបូងរបស់ HIMA – Stelato S9T – ត្រូវបានបង្ហាញជាសាធារណៈ និងនឹងបើកលក់នៅពាក់កណ្តាលឆ្នាំនេះ

    July 14, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Stelato បានចេញផ្សាយរូបភាពផ្លូវការរបស់រថយន្ត Stelato S9T ជា Station Wagon ដំបូងរបស់ HIMA ដែលមានពណ៌ “បៃតង Wonderland”។ រថយន្តនេះនឹងចូលទីផ្សារផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ។ Stelato គឺជាម៉ាករថយន្តដែលបង្កើតរួមគ្នារវាង BAIC និង Huawei ក្នុងក្របខណ្ឌ HIMA (Harmony Intelligent Mobility Alliance)។ ហើយឥលូវនេះគេក៏បានឃើញវាកំពុងបង្ហាញខ្លួនយ៉ាងអាកំបាំងផងដែរ។
    សម្រាប់ការរចនាផ្នែកខាងក្រៅ Stelato S9T ត្រូវបានបង្កើតឡើងលើគ្រោងឆ្អិងរថយន្ត S9 ដែលមានលក្ខណៈដូចជា ភ្លើងមុខរចនាបែប “Galaxy” កង់មានយ៉ានច្រើន spokes ស៊ុមបង្អួច និង skirt ខាងក្រោមមានបំពាក់ chrome ដៃទ្វារមានការរចនាបែបបង្កប់។
    ជាផ្នែកខាងក្រោយមានភ្លើងរថយន្តរចនាថ្មីបែប “Nebula” បន្ទាត់ដំបូលមានរាងជាបន្ទាត់រហូតដល់ក្រោយ C-pillar (ខុសពី S9) ផ្នែកខាងក្រោយខាងស្តាំមានពាក្យ “S9T” បង្ហាញពីអត្តសញ្ញាណរថយន្ត ហើយសម្រាប់ S9T ក៏បំពាក់ជាមួយ rack ដាក់ទំនិញលើដំបូល, និង LiDAR នៅលើដំបូល និងខាងមុខទាំងពីរ បង្ហាញថា វានឹងប្រើប្រាស់ ប្រព័ន្ធជំនួយបើកបរជាន់ខ្ពស់ Huawei Qiankun ADS ដដែល។ម៉ាស៊ីន និងការបើកបររបស់ S9T មកត្រឹមពេលនេះ មិនទាន់មានការបង្ហាញព័ត៌មានផ្លូវការអំពីសមត្ថភាពម៉ាស៊ីននោះទេ។
    ប៉ុន្តែយោងតាម Stelato S9 ដែលមានជម្រើស BEV និង EREV គឺប្រភេទ BEV (អគ្គិសនីសុទ្ធ)​ ជាប្រភេទ RWD ម៉ូទ័រនៅខាងក្រោយ ផលិតកម្លាំងបាន 227 kW (304 hp) និងកម្លាំងរមួល 396 Nm ប្រើថ្ម ternary lithium 100 kWh មានចម្ងាយបើកបរ 816 គម
    ចូលមកដល់ប្រភេទ AWD មានបន្ថែមម៉ូទ័រខាងមុខផលិតកម្លាំងបាន 158 kW (212 hp) និងកម្លាំងរមួល 277 Nm និងម៉ូទ័រខាងក្រោយមានកម្លាំងដូចប្រភេទ RWD ដែរ មានចម្ងាយបើកបរ 721 គម។
    Stelato S9T ជាប្រភេទ EREV (ម៉ាស៊ីនបញ្ចូលថ្ម) វាប្រើប្រាស់ម៉ាស៊ីនសាំង 1.5T បញ្ចេញថាមពលបាន 118 kW (158 hp) និងម៉ូទ័រខាងក្រោយមានថាពល 227 kW (304 hp) និងកម្លាំងរមួល 320 Nm វាប្រើថ្ម LFP ទំហំ 37 kWh ឬ ternary lithium 53.4 kWh ដែលមានចម្ងាយបើកបរដោយអគ្គិសនីសុទ្ធចាប់ពី 256 គម ទៅ 365 គម តាមទំហំអាគុយ ហើយចម្ងាយសរុបទាំងកញ្ចប់អាគុយ+ជាមួយម៉ាស៊ីនសាំងបានដល់ទៅ 1,256 គម ឬ 1,355 គម

    ពាណិជ្ជកម្ម
    Stelato S9T
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្ត Voyah Free+ EREV ប្រើ Huawei ADS កម្រិតទី 4 ចូលទីផ្សារក្នុងតម្លៃ 30,650 ដុល្លារនៅប្រទេសចិន
    Next Article កប់តែម្តង! X300 របស់ vivo នឹងទទួលបានលេនគោល 200MP

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.