Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រថយន្ត Voyah Free+ EREV ប្រើ Huawei ADS កម្រិតទី 4 ចូលទីផ្សារក្នុងតម្លៃ 30,650 ដុល្លារនៅប្រទេសចិន
    យានយន្ត

    រថយន្ត Voyah Free+ EREV ប្រើ Huawei ADS កម្រិតទី 4 ចូលទីផ្សារក្នុងតម្លៃ 30,650 ដុល្លារនៅប្រទេសចិន

    July 14, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅថ្ងៃទី 12 ខែកក្កដា ក្រុមហ៊ុន Dongfeng បានចេញផ្សាយរថយន្ត SUV ម៉ូដែល Voyah Free+ EREV ដែលមានជម្រើស 2 គឺ RWD និង AWD៖ សម្រាប់ RWD Qiankun មានតម្លៃ 30,650 ដុល្លារ, AWD Qiankun មានតម្លៃ 34,830 ដុល្លារ និង AWD Sports មានតម្លៃ 39,000 ដុល្លារ។
    ត្រឹមតែ 15 នាទីប៉ុណ្ណោះក្រោយពេលបើកបង្ហាញ មានការបញ្ជាទិញដល់ទៅ 11,583 គ្រឿងជាផ្លូវការផងដែរ ប៉ុន្តែគួរបញ្ជាក់ផងដែរថា Voyah មានគោលដៅលក់ក្នុងឆ្នាំ 2025 ដល់ទៅ 200,000 គ្រឿង ប៉ុន្តែសម្រេចបានត្រឹមតែ 28% ប៉ុណ្ណោះក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះ។ Voyah Free+ គឺជាម៉ូដែលទី 3 នៅក្រោមស៊េរី Voyah Free បន្ទាប់ពី Voyah Free និង Voyah Free 318។
    លក្ខណៈពិសេសសំខាន់របស់ Voyah Free+ ត្រូវបានបំពាក់ជាស្តង់ដារជាមួយនឹងប្រព័ន្ធជំនួយបើកបរជាន់ខ្ពស់ Huawei ADS 4 ដែលមានឧបករណ៍ចំនួន 29 ដូចជា៖ Lidar 192-Line, Radar 4D Millimeter-Wave ចំនួន 3, កាមេរ៉ា 11, ឧបករណ៍ Ultrasound 12 ប្រព័ន្ធនេះអាចបើកបរជំនួយដោយស្វ័យប្រវត្តិនៅលើផ្លូវល្បឿនលឿន និងក្នុងទីក្រុង រួមទាំងជំនួយចូលចតឡាន។ Huawei អះអាងថា ប្រព័ន្ធនេះអាចកាត់បន្ថយអត្រាឈប់រថយន្តភ្លាមៗ (Hard Braking) ចុះ 30%។ រថយន្តអាចប្រើហ្វ្រាំងអាសន្នដោយស្វ័យប្រវត្តិនៅល្បឿន 130 គម/ម៉ោង។ Voyah Free+ គឺជា SUV ចំណាត់ថ្នាក់ទំហំមធ្យមដល់ធំដែលមាន៖ បណ្តោយ៖ 4915 មម, ទទឹង៖ 1960 មម, កម្ពស់៖ 1600/1645 មម។
    ប្រព័ន្ធម៉ាស៊ីន Range-Extender ប្រភេទ RWD រួមបញ្ចូលម៉ាស៊ីនសាំង 1.5T ផលិតកម្លាំងបាន 95 kW (127 hp) និងមានម៉ូទ័រអគ្គិសនីមួយនៅខាងក្រោយមានកម្លាំង 215 kW (288 hp) ល្បឿនអតិបរមា 180 គម/ម៉ វាប្រើថ្ម LiFePO4 មានទំហំ 43.2 kWh បើប្រើថ្មសុទ្ធប្រើប្រាស់បាន 318 គម តែបើចម្ងាយសរុបជាមួយម៉ាស៊ីនសាំង+អគ្គិសនីបាន 1,458 គម។ ប្រព័ន្ធម៉ាស៊ីន Range-Extender ប្រភេទ AWD បន្ថែមម៉ូទ័រខាងមុខមានកម្លាំង 135 kW (181 hp) ល្បឿនអតិបរមា 200 គម/ម៉ បើប្រើថ្មសុទ្ធប្រើប្រាស់បាន 259 គម និងចម្ងាយសរុបជាមួយម៉ាស៊ីនសាំង+អគ្គិសនីបាន 1,357 គម សម្រាប់ការសាកថ្មគឺប្រើការសាក 3C Fast Charging ពី 20% ដល់ 80% ចំណាយពេល 20 នាទី។
    បច្ចេកវិទ្យាផ្នែកខាងក្នុងរបស់ Voyah Free+ ប្រើប្រព័ន្ធ HarmonySpace 5 របស់ Huawei អាចភ្ជាប់អេក្រង់ 5 ក្នុងពេលតែមួយ អេក្រង់កណ្តាលទំហំ 15.6″ 2K កុងទ័រស្លាយ AR-HUD ទំហំ 29″ អេក្រង់ LCD ភ្លោះ 10.25″ អេក្រង់ខាងក្រោយទំហំ 21.4″ ផ្នែកផ្ទៃប្រើប្រាស់ក្នុងរថយន្តមានទំហំដល់ទៅ 4.8 ម៉ែត្រការ៉េ, មានកៅអី 5, 33 កន្លែងដាក់ឥវ៉ាន់, បំពាក់ទូរទឹកកក 7 លីត្រ បញ្ចូលក្នុងគ្រឿងបញ្ជា (សីតុណ្ហភាព -6°C ដល់ 50°C),
    កៅអីខាងស្តាំអាចបត់ដល់ 163° និងមានកន្លែងដាក់ជើង 4 ហើយកៅអីខាងក្រោយបត់ដល់ 39° មានបំពាក់ខ្យល់ត្រជាក់ និងកំដៅ មិនទាន់អស់ទេវាក៏បន្ថែមដំបូលកញ្ចក់បែប Panoramic ទំហំ 1.78 ម៉ែត្រការ៉េ, Speaker 22 គ្រាប់, LED បន្លឺខាងក្នុង 256 ពណ៌, កន្លែងសាកទូរស័ព្ទឥតខ្សែ 50W, ប្រព័ន្ធជំនួយសម្លេង AI, មានការអាប់ដេតតាម OTA, ហើយក៏មានការបញ្ជាពីចម្ងាយតាមទូរស័ព្ទដៃផងដែរ។
    រថយន្ត Voyah Free+ មើលទៅជាការចូលប្រកួតយ៉ាងខ្លាំងក្នុងទីផ្សាររថយន្ត SUV ចិន ដោយបង្កើនបច្ចេកវិទ្យា និងផ្តោតលើបទពិសោធន៍អ្នកប្រើប្រាស់នៅលើដងផ្លូវ។

    ពាណិជ្ជកម្ម
    Voyah Voyah Free Voyah Free 318 Voyah Free+ EREV
    Share. Facebook Telegram WhatsApp
    Previous Articleក្នុងឆ្នាំ២០២៥ នេះ អាមេរិកអាចនឹងខាតបង់សេដ្ឋកិច្ច ២៩ ពាន់លានដុល្លារ ពីចំនួនភ្ញៀវទេសចរបរទេស!
    Next Article រូបភាពផ្លូវការរបស់រថយន្ត Station Wagon ដំបូងរបស់ HIMA – Stelato S9T – ត្រូវបានបង្ហាញជាសាធារណៈ និងនឹងបើកលក់នៅពាក់កណ្តាលឆ្នាំនេះ

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.